ហេង ឡុង៖ សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់ សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធករណីអត្តឃាតរបស់ស្រ្តីលោតពីលើអគារខុនដូ

ភ្នំពេញ៖ យោងតាមគណនិហ្វេសប៊ុករបស់លោកហេងឡុងបានធ្វើការលើកឡើងថា៖ ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់ សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធករណីអត្តឃាតរបស់ស្រ្តីលោតពីលើអគារខុនដូមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ព្រោះគណនីហ្វេសប៊ុកនេះ អាចជាគណនីមិនពិត ហើយឃ្លីបវីដេអូនេះមិនបានបញ្ជាក់ថា ការស្លាប់នេះពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយ អាចជារូបភាព ឬវីដេអូដែលកាត់ត ហេតុដូច្នេះសូមបងប្អូនកុំទាន់ធ្វើការចែករំលែកជៀសវាងព័ត៌មានមិនពិត។ ខណៈនៅរសៀលថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sri Nika ដែលជាស្រ្តីរងគ្រោះក៏បានលុបអស់ហើយដែរ។

ពិត ឬមិនពិត សូមឱ្យមានយុត្តិធម៌ដល់ប្អូនស្រី ខ្ញុំបាទចូលរួមមរណទុក្ខក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ហើយក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនស្រីទៅកាន់សុគតិភព និងសូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត គួរបញ្ចាក់ផងដែរថា វីដេអូ ស្ត្រីម្នាក់ឈ្មោះ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុកឈ្មោ“ “sri nika” ដែលបានលោតពីលើអគារខុនដូមួយកន្លែង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយភ្ញាក់ផ្អើលខ្លាំង នៅវេលាថ្ងៃត្រង់នេះ ។

របាយការណ៍បឋមពីសមត្ថកិច្ច ដែលសារព័ត៌មាន ទទួលបាន បង្ហាញ ថា នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ឮក្នុងឃ្លីបវីដេអូ នេះ គឺ នារីរងគ្រោះ បាននិយាយពាក់ព័ន្ធឈ្មោះលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ។ ប៉ុន្តែ រឿងរ៉ាវយ៉ាងណាពិតប្រាកដ នោះ គឺ រង់ចាំសមត្ថកិច្ចកងរាជអាវុធ ដោយសពបានបញ្ជូនទៅវត្តស្ទឹងមានជ័យ ៕

Loading...