ហេតុតែគាត់ជាសមាជិកព្រឹទ្ធសភា ពេលមានបញ្ហា ត្រឹមតែសុំទោស អាចរួចខ្លួនមិនទទួលខុសត្រូវពីបទល្មើសព្រហ្មទណ្ឌ

ហេតុតែគាត់ជាសមាជិកព្រឹទ្ធសភា អាចកាប់ទន្ទ្រានយកដីព្រៃទំហំ531ហិកតាក្នុងបំណងយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ នៅពេលមានបញ្ហា
ត្រឹមតែសុំទោស អាចរួចខ្លួនមិនទទួលខុសត្រូវពីបទល្មើសព្រហ្មទណ្ឌ ។

បើប្រជាពលរដ្ឋសាមញ្ញវិញកុំថាកាប់ឆ្កាដី531ហិកតា ជួនកាលត្រឹមតែកាប់ឆ្ការដីតិចតួចដែលធ្លាប់កាន់កាប់តាំងពីយូរគ្រាន់តែដើម្បីចិញ្ចឹមជីវិត ប្រហែលត្រូវដេកគុកបាត់ហើយ។

ឯណាទៅគោលការណ៏មនុស្សមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ?លោកសមាជិកព្រឹទ្ធសភារូបនេះមានច្រើនតាំងពីនៅជាមន្ត្រីរាជការនៅខេត្តមណ្ឌលគិរីនោះម៉្លេះ?​ ៕

 

 

Loading...