ហេតុអ្វីពួកសមត្ថកិច្ចដែលស៊ីប្រាក់ខែរាស្ត្រគ្មានសមត្ថភាពបង្ក្រាបបនល្បែងស៊ីសងបម្រើរាស្ត្រ?

ខេត្តព្រះវិហារ៖ បនល្បែងសុីសងដុះស្លែមួយកន្លែង ដែលស្ថិតនៅភូមិរុងរឿង៥ ឃុំមរកតស្រុកជាំក្សាន្ត នៃខ្សែបន្ទាត់ព្រំដែនសមរភូមិមុខទិសទី១ ខេត្តព្រះវិហារ កំពុងតែមានភាពគគ្រឹកកគ្រេង និងមានពលរដ្ឋចូលលែងភ្នាល់យ៉ាងអនាធិតេយ្យ។

បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨នេះថា អោយតែដល់ថ្ងៃសុក្រដែលជាថ្ងៃក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទីមិនថាទីឆ្ងាយរឺជិតនោះទេ តែងតែមកប្រមូលផ្តុំគ្នានៅក្រោយផ្ទះលោកឧត្តសេនី ឌួង ពេជ្យ ដែលជាកន្លែងសុវត្ថភាពបំផុតដើម្បីលេងល្បែងភ្នាល់ ប្រជល់មាន់ អាប៉ោង និងល្បែងយូគី។

សេចក្តីរាយការណ៍ដ៏ដែលនោះបន្តថា ក្នុងមួយសប្តាហ៍គេលែងភ្នាល់តែ១ថ្ងៃប៉ុណ្ណោះ ហើយភ្នាល់ម្តងៗដាក់ប្រាក់រាប់សិបលានរៀលឯណោះ បើនិយាយពីអាជ្ញាធរ និងសមត្ថកិច្ចវិញយើងពិបាកបន្ទោសពួកគាត់ណាស់ ដោយសារខ្លាចអំណាច និងឥទ្ធិពលលោកឧត្តមសេនីយ៍ ឌួង ពេជ្យ កុំថាឡើយរឿងបង្ក្រាប សូម្បីដើរក្បែក៏មិនហ៊ានផង។

គួរបញ្ជាក់ផងដែរថា ជាញឹំកញាប់មានពលរដ្ឋរងគ្រោះដោយសារល្បែងភ្នាល់ខាងលើខ្លះលេែងលះប្រពន្ធ រឺប្តី ខ្លះចាញ់អស់ដីស្រែចំការ ខ្លះទៀត ចំណាក់ស្រុកឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្រញ៉ូង ដែលប្រឈមនិងការបាញ់សម្លាប់ និងរងរបួសពិការភាពអស់មួយជីវិត និងការចាប់ខ្លួនដាក់ពន្ធនាគារពីសំណៈទាហានថៃ។

ចំពោះករណីខាងលើ ក្រុមការងារយើងមិនអាចស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ឌួង ពេជ្យ មេបញ្ជារការរងកងយោធពលធំអន្តរាគមន៍លេខ៣បានទេ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ៕

 

Loading...