ហេតុអ្វីរថយន្តដឹកឈើស្ទើរគ្រប់ប្រភេទ នៅតែអាចធ្វើចរាចរណ៍ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ?

ខេត្តព្រះវិហារ៖  មានប៉ុស្តិ៍និងស្នាក់ការប្រចាំការរបស់ កម្លាំងសមត្ថកិច្ចជាច្រើនស្ថាប័ននៅតាមដងផ្លូវ ប៉ុន្តែ រថយន្តដឹកឈើស្ទើរគ្រប់ប្រភេទ នៅតែអាចធ្វើចរាចរណ៍ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ បានយ៉ាងរលូនជាដដែល ស្របពេលដែលគ្រោះទឹកជំនន់កំពុងវាយលុក រាជធានី-ខេត្តមួយចំនួន ក្នុងប្រទេស។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ធ្លាប់បានដាក់បទបញ្ជាដល់មន្ត្រីជំនាញ និងអង្គភាពកងកម្លាំងប្រដាប់អាវុធក្មុងខេត្ត ក្នុងកិច្ចប្រជុំ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ ត្រូវរឹតបន្តឹងលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ពិសេស ត្រូវបង្ក្រាបឲ្យខាងតែបានដាច់ខាត បទល្មើសព្រៃឈើ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ត្រូវគេកត់សម្គាល់ឃើញថា សកម្មភាពប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើប្រណិត នៅតែបន្តកើតមានជាដដែល កត្តានេះគួរតែអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យ និងមានចំណាត់ការឡើងវិញ ផងទាន។

សូមបញ្ជាក់ថា រថយន្តដឹកឈើមួយគ្រឿងនេះ ជាប្រភេទរថយន្តស៉ីណា ដឹកឈើពេញណែនក្នុងរថយន្ត ចេញពីក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ បើកចេញមកបែកកង់លើកំណាត់ផ្លូវជាតិ លេខ៦២ ត្រង់ចំណុចចំការកៅស៊ូ គីឡូម៉ែត្រលេខ ៤៩-៥០ ភូមិអូរពោធិ ឃុំរមនា ស្រុករវៀង ខេត្តព្រះវិហារ នាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៨តុលាឆ្នាំ២០២០ ៕

 

Loading...