ហេតុអ្វីវិស័យសិល្បៈចម្រៀងខ្មែរធ្លាក់ចុះ?

ភ្នំពេញ៖ ក្រុមហ៊ុនមិនឲ្យតម្លៃចំណេះ រកតែអ្នកថោកៗ ឲ្យតែក្រុមហ៊ុនបានចំណេញច្រើន។ ដូច្នេះ អ្នកចេះភ្លេង អ្នកនិពន្ធ … កម្រិតខ្ពស់ គេម៉េចនឹងធ្វើឲ្យ! ខ្ញុំបានមើលទូរទស្សន៍មួយ ស្រីក្មេងជា អ្នកនិពន្ធបទចម្រៀងម្នាក់និយាយថា បទចម្រៀងសម័យឥឡូវ គេមិនបាច់សរសេរមានក្បួនខ្នាតចាប់ចុងចួនអីទេ ឲ្យតែត្រូវមនោសញ្ចេតនា (ស៊ិក!)។

និយាយយ៉ាងខ្លី មិនមែនខ្មែរឥឡូវ ពុំមាន អ្នកចេះភ្លេង អ្នកនិពន្ធ ដែល មានសមត្ថភាពខ្ពស់នោះទេ។ អ្នកនិពន្ធបទចម្រៀងសព្វថ្ងៃចេះមិនដល់ ដូច្នេះមិនអាចធ្វើអ្វីឲ្យលើសពីចេះនោះឡើយ។

គេនិយាយឲ្យតែរួចពីមាត់ថា និពន្ធតាមទីផ្សារ។ ទីផ្សារស្អី? យុវជនខ្មែរមិនត្រូវការស្នាដៃចម្រៀងសិល្បៈកម្រិតខ្ពស់ដូចជាយុវជនបរទេសទេឬ? តាមការពិតដែលយើងឃើញ គឺ ក្រុមហ៊ុនផលិតចម្រៀងនិងទូរទស្សន៍ គេពង្វក់យុវជនខ្មែរ ទៅតាមទឹកដៃទាបៗរបស់ពួកគេ។

តើអាចទៅរួចឬទេ ដែលយើងគួរសុំឲ្យសមាគមអ្នកនិពន្ធខ្មែររៀបចំឲ្យមានវេទិកាទៀងទាត់ប្រចាំខែ ឬពីរខែម្ដង ឬមួយត្រីមាសម្ដង ហៅអស់អ្នកនិពន្ធ ទាំងចាស់ ទាំងក្នេង ទាំងថ្មី. … ជួបជជែកវែកញែក ទុកដូចជាឱកាសសម្រាប់ ការប្ដូរបទពិសោធ ការផ្ដល់អនុសាសន៍ ការចម្លងស្មារតីជាតិនិងលើកកម្ពស់កម្រិតសិល្បៈជាតិឡើងវិញ មុនសិល្បៈកាន់តែធ្លាក់ក្នុងភាពច្របូកច្របល់នោះ?
Puthpong Sao

khmer art

Loading...

Leave a Reply

Your email address will not be published. Required fields are marked *