ហេតុអ្វី “​មុន​” មិនកើត លើ​មនុស្ស​គ្រប់គ្នា​?

វា​មិនមាន​ភាពច្បាស់លាស់​ទេ​ថា​តើ ហេតុអ្វី​បានជា​មាន​មនុស្ស​ខ្លះ មាន​មុន ច្រើន​ជាង​អ្នក​ឯទៀត ហើយ​អ្នកខ្លះ​ទៀត ក៏​គ្មាន​។​

​មូលហេតុ ពិតប្រាកដ នៃ​ការ​កើតមុន មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ទេ ប៉ុន្តែ អ័រម៉ូន Androgens អាច​ជា​ចំណែក​មួយ ដែល​ធ្វើឱ្យ​កើតមុន ។ Androgens មាន​ការកើនឡើង ទាំង​នៅលើ​ក្មេងប្រុស និង​ក្មេង​ស្រី ក្នុង​អំឡុង​ពេល​ពួកគេ​ពេញវ័យ ។ Androgens ធ្វើឱ្យ​ក្រពេញ​ខ្លាញ់​នៃ​ស្បែ រីក​ធំ និង​បាន​ធ្វើឱ្យ​ខ្លាញ់​ចេញ​បន្ថែមទៀត​។ Androgens ក៏​អាច​កើនឡើង ដោយសារតែ​ការផ្លាស់ប្តូរ​អ័រម៉ូន ដែល​ទាក់ទង​ទៅនឹង ការ​មាន​ផ្ទៃពោះ ឬ​ការចាប់ផ្តើម ឬ បញ្ឈប់ ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​។​

ហ្សែ​ន ក៏​អាច​ជា​បញ្ហា​មួយ​ដែរ ។ ប្រសិនបើ ឪពុក​ម្តាយ​របស់​អ្នក ធ្លាប់​មាន​មុន អ្នក​អាច​នឹង​បាន​ទទួល​ឥទ្ធិពល​ពី​ដំណពូជ​នោះ​។​

​ថ្នាំ មួយចំនួន (​ឧទាហរណ៍ ថ្នាំ ជំងឺ​ឆ្កួតជ្រូក Androgens, Prednisone យកមក​ធ្វើ​ជា​ឱសថ​) អាច បង្ក​ឱ្យ​កើតមុន​បានដែរ ។​

​គ្រឿងសំអាង ដែល​មាន​ជាតិ​ខាញ់ ក៏​អាច​ធ្វើ​ឲ្យ​បិទរ​ន្ធ​រោម​។ ផលិតផល ដែល​មាន​សារធាតុ​ផ្សំ​ជា​ទឹក គឺ​អាច​នឹង​បណ្ដាលឱ្យ​កើតមុន តិច​ជាង​ការតុបតែង​មុខ ដោយ​ប្រើ​ផលិតផល ដែល​មាន​សារធាតុ​ផ្សំ​ជា​ខ្លាញ់​៕

Best-acne-spot-treatment

Loading...

Leave a Reply

Your email address will not be published. Required fields are marked *