ហ៊ីយ៉ាន់ដាបែកកង់ក្រោយក្រឡាប់ចូលស្រែរបួសកម្មករ៧០នាក់

ខេត្តកំពង់៖ កម្មកររោងចក្រកាត់ដេរយ៉ាងតិច៧០នាក់បានរងរបួសធ្ងន់ ស្រាល ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសាររថយន្តបែកកង់ស្តាំខាងក្រោយហើយបានក្រឡាប់ធ្លាក់ចូលស្រែ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៣នាទីព្រឹកព្រលឹមអូរ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៥ និងលេខ១២៦ ភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តម៉ាកហ៊ីហីនដាយ ស្លាកលេខ ភ្នំពេញ 2AG 9077 បើកបរដោយឈ្មោះ ឆេង ប៊ុនរឿន ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិអណ្ដូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ប្រភពបន្តថា បុរសរូបនេះបានបើករថយន្តដឹកកម្មកររោងចក្រកាត់ដើរមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបែកកង់ខាងក្រោយ ផ្នែកខាងស្តាំ ទើបបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងស្រែ បង្កឲ្យរងរបួសកម្មកររោងចក្រចំការស្វាយ 70នាក់ ៕ ស្រីណូន

NOUN (5)

NOUN (3)

NOUN (2)

NOUN (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *