ហ៊ីយ៉ាន់ដាយ បុក​ចូល​រោងការ ស្លាប់​៣​នាក់ របួសធ្ងន់​ម្នាក់​​នៅ​បាត់ដំបង

ខេត្តបាត់ដំបង៖ បុរស ៣​នាក់ ស្លាប់​ភ្លាមៗ និង​ស្ត្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ឡានធំ​ដឹកទំនិញ​បុក​រះ​ចំ​ពីមុខ ខណៈដែល​ជនរងគ្រោះ​ទាំង ៤​នាក់ កំពុង​ឈរ​នៅតាម​ចិញ្ចើមថ្នល់​ទល់មុខ​រោងការ ដើម្បី​ត្រៀម​ចូលទៅ​ហូប​ការ​។​
​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៤០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ដ​បាត់ដំបង​។​

​មន្ត្រីប៉ូលិស​ប៉ុស្ដិ​ឃុំ​កំពង់ព្រះ បានឱ្យដឹងថា មនុស្ស​ប្រុស ៣​នាក់ ដែល​ស្លាប់ និង​ស្ត្រី​ម្នាក់​របួស​ធ្ងន់ធ្ងរ​នេះ​ទី​១.​ឈ្មោះ ទ្រឿ​ន ឧ​ត្ត​ម អាយុ ១៥​ឆ្នាំ​(​ស្លាប់​)​។ ទី​២.​ឈ្មោះ ហឿន សី​លាង អាយុ ១៤​ឆ្នាំ​(​ស្លាប់​)​។ ទាំង ២​នាក់​នេះ រស់នៅ​ភូមិ​ស្រះកែវ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។

ទី​៣. ឈ្មោះ ឯម សុភ័ណ អាយុ ៣៤​ឆ្នាំ​(​ស្លាប់​) រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​-​ខេត្តបាត់ដំបង​។ ទី​៤. ឈ្មោះ ថើ​យ ស៊ីថា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​(​រងរបួស​យ៉ាងធ្ងន់ធ្ងរ​) ប៉ូលិស​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត​បាត់ទៅហើយ​។ ចំណែក​ឡានធំ​ដឹក​ជ​ញ្ជួ​ន​បង្កហេតុ​ម៉ាក​កូរ៉េ​កង់​៦ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៣៩៦៧​។​
​ ​
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់ កំពង់​ឈរ​នៅតាម​ចិញ្ចើមថ្នល់​ទាំងមុខ​រោងការ និង​ចំហៀង ដើម្បី​រង់ចាំ​គ្នីគ្នា​មិត្ត​ភ័​គ្រ​ចូល​ហូប​ការកូន​ប្រុស​ស្រី​អ្នកភូមិ​។ ពេលនោះ គេ​ឃើញ​ឡានធំ​ធុន​ដឹក​ជ​ញ្ជួ​ន​មួយគ្រឿង បើកបរ​មកពី​ទិស​ខា​លិចទៅ​ទិសខាងកើត​(​ពី​ខេត្តបាត់ដំបង​ទៅ​ភ្នំពេញ​)​។

លុះ​បើកបរ​ទៅដល់​កន្លែងកើតហេតុ​ដែល​មាន​រោងការ​មួយ​ពី​នៅ​ខាងឆ្វេង​ដៃ ស្រាប់តែ​ឡានធំ​នោះបាន​បើក​គេច​ឡាន​មួយគ្រឿង​ទៀត បើកបរ​មកពី​ខាងមុខ​(​បញ្ច្រាស់​គ្នា​) ហើយ​ជ្រុល​បុក​កិន​មនុស្ស​ប្រុស​ស្រី​រងគ្រោះ​ដែល​កំពុង​ឈរ​រង់ចាំ​គ្នីគ្នា​នៅ​ចិញ្ចើមថ្នល់​មុខ​រោងការ​បណ្ដាល​ឲ្យ​ស្លាប់ ៣​នាក់​ភ្លាម​នៅ​កន្លែង​កើត និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​យ៉ាង ធ្ងន់ធ្ងរ​តែម្ដង​។ ក្រោយ​ហេតុការណ៍​នេះ អ្នកបើករថយន្ដ​ដឹក​ជ​ញ្ជួ​ន​រួប​នោះបាន​រត់គេចខ្លួន​បាត់​តែម្ដង​។​
​ ​
​បច្ចុប្បន្ននេះ ប៉ូលិស​បាន​អូស​យក​មធ្យោបាយ​ដឹកជញ្ជូន​បង្កហេតុ​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង​ហើយ​។ ចំណែក​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ផងដែរ​៕

traffic battambang

Loading...

Leave a Reply

Your email address will not be published. Required fields are marked *