ហ្វីលីពីនបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ១១,៤២៩ករណី បន្ថែមទៀតនៅថ្ងៃម្សិលមិញ

ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានរាយការណ៍ថា បានរកឃើញករណីឆ្លង COVID-19 ថ្មី ចំនួន ១១,៤២៩ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩០៤,២៨៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមក្រសួងខាងលើបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះក៏បានកត់ត្រាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤៨នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ១៥,៥៩៤នាក់ នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា បច្ចុប្បន្នករណីសកម្មដែលកំពុងសម្រាបព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសរុប ១៨៣,៥២៧ករណី។ ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួន ចំនួន ១០លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕

Loading...