Health workers of Barangay Old Balara, Quezon City, swab the nose and mouth of suspected COVID-19 patients, using a test called polymerase chain reaction (PCR) at the newly airconditioned one-stop tent during a continuous mass testing for COVID-19 on May 13, 2020. Photo by Darren Langit/Rappler

ហ្វីលីពីនបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ចំនួន១១,០២៨ករណីបន្ថែមទៀត

ម៉ានីល ៖ កាលពីម្សិលមិញ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,០២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៧៩៥,០៥១ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ។

ក្នុងរយៈពេលដូចគ្នានេះ DOH ក៏បានរាយការណ៍ពីការរកឃើញ អ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ០២នាក់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៣,៤២៥នាក់ ខណៈចំនួនអ្នកជំងឺជាសះស្បើយសរុប បានកើនឡើងដល់ ៦៤៦,០៥៨នាក់។

សូមជម្រាបថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួនចំនួន ៩.៧លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕

Loading...