Health workers of Barangay Old Balara, Quezon City, swab the nose and mouth of suspected COVID-19 patients, using a test called polymerase chain reaction (PCR) at the newly airconditioned one-stop tent during a continuous mass testing for COVID-19 on May 13, 2020. Photo by Darren Langit/Rappler

ហ្វីលីពីនបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន៨,៩២០​នាក់​ទៀត​ក្នុង​រយៈពេល២៤​ម៉ោង

ម៉ានីល ៖ ​ក្រសួងសុខាភិបាល​ហ្វីលីពីនកាលពី​ម្សិលមិញ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ៨,៩២០​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ និង​ស្លាប់​ថ្មី​៦​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​បូក​បញ្ចូល​តួលេខ​ថ្មី​ខាងលើ​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ទូទាំងប្រទេស​កើន​ដល់ ៧៥៦,១៩៩​នាក់ ក្នុងនោះ​ស្លាប់​កើន​ដល់ ១៣,៣០៣​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៦០៣,៩៤៨​នាក់​។​

​គួរ​បញ្ជាក់ថា ហ្វីលីពីន​ដែលមាន​ប្រជាជន ១១០​លាន​នាក់​បានធ្វើ​តេស្ដ COVID-19 លើ​មនុស្ស ៩.៥​លាន​នាក់ ចាប់តាំងពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស អាស៊ីអាគ្នេយ៍ ក្នុង​ខែមករា ឆ្នាំ​២០២០​មក​។ ហ្វីលីពីន បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​០១ ខែមីនា មួយថ្ងៃ​បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinovac ដែលជា​អំណោយ​របស់​ទីក្រុង​ប៉េកាំង​៕

Loading...