ហ្វីលីពីនរាប់ពាន់នាក់ហែក្បួនប្រឆាំង លោកDuterte ក្នុងឱកាសទិវាពលកម្មអន្តរជាតិ

ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់បានដើរដង្ហែក្បួន នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ ដោយដុតរូបទីងមោង និងបំពងសម្លេងខ្លាំងៗ ដើម្បីបញ្ចេញកំហឹងចំពោះនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ។

ការគ្រវីទង់ក្រហមរបស់ក្រុមសហជីព តាមអ្វីដែលពួកគេលើកឡើងថា ជាបរាជ័យចំពោះការសន្យារបស់លោក Duterte ស្តីអំពីកិច្ចសន្យាការងាររយៈពេលខ្លីធ្វើឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ និងប្រាក់ខែខ្ពស់នោះ ។

គណបក្សកម្មករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្ដេជ្ញារួចហើយថា នឹងបន្តប្រយុទ្ធប្រឆាំងគោលនយោបាយខាងលើនេះទាល់តែបានសម្រេចគោលដៅ ។

រូបបិសាចដ៏ធំមួយសំដៅអំពីតួនាទី ភារកិច្ចរបស់លោក Duterte ត្រូវបាតុករដឹកជញ្ជូនតាមផ្លូវនៅខាងមុខវិមានប្រធានាធិបតីហ្វីលីពីន និងបានដុតរូបបិសាចនេះបណ្តាលឲ្យឆេះយ៉ាងសន្ធោរសន្ធៅផងដែរ ។

ក្រុមសកម្មជនខ្លះទៀត បានរុញរទេះដឹករូបទីងមោងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង Malacanang ក្នុងអំឡុងពេលប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ។

ប៉ូលីសបាននិយាយថា មានមនុស្សប្រហែល 5.500 នាក់បានចូលរួមហែក្បួនមួយនេះ ហើយព្រឹត្តិការណ៍បាន ប្រព្រឹត្តទៅជាធម្មតា និងដោយសន្តិវិធី ។

ការតវ៉ានៅតែធ្វើឡើងដដែល បើទោះបីលោក Duterte បានប្រកាសនៅក្នុងឱកាសប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ កណ្តាលប្រទេសហ្វីលីពីនថា លោកបានចុះហត្ថលេខារួចហើយលើបទបញ្ជាពង្រឹងសកម្មភាព ដើម្បីកិច្ចសន្យាការងាររយៈពេលខ្លី តែផ្តល់អត្ថប្រយោជន៍ច្រើននោះ ។

លោក Duterte បានទទូចថា លោកមិនអាចធ្វើបានតាមចិត្តដូចការសន្យានោះទេ ពីព្រោះវាតម្រូវឱ្យមានកែតម្រូវទៅលើនីតិប្បញ្ញត្តិ ច្បាប់ការងារ។

លោកប្រធានាធិបតីបាននិយាយថា “ខ្ញុំនៅតែជឿជាក់ថា ការប្តេជ្ញាចិត្តរបស់ខ្ញុំដើម្បីបញ្ចប់កិច្ចសន្យានេះ វាខុសច្បាប់” ។

លោក Dennis Sequena មន្ត្រីគណបក្សកម្មករបានចោទប្រកាន់ថា លោក Duterte ចុះហត្ថលេខាលើបទបញ្ជាថ្មី អនុញ្ញាតឱ្យក្រុមហ៊ុននានាជួលបុគ្គលិកពីភាគីទីបី និងផ្តល់កិច្ចសន្យាការងារ ក្នុងរយៈពេលកំណត់ ។

លោកបានប្រាប់ AFP ថា: «គាត់ (Duterte) កំពុងពេញចិត្តនឹងអាជីវកម្ម។ បទបញ្ជារបស់គាត់ មិនពេញចិត្តចំពោះកម្មករទេ អនុញ្ញាតឱ្យបុគ្គលិកពីភាគីទី៣ចុះកិច្ចសន្យា (បំពេញការងារ) ក្នុងរយៈពេលកំណត់ ។

ក្រុមសហជីពនៅក្នុងប្រទេសហ្វីលីពីនបានចោទប្រកាន់ក្រុមហ៊ុនជាច្រើនថា បានកេងចំណេញប្រាក់កាស ក្រោមរូបភាពប្រើប្រាស់កម្មករ និយោជិត ក្នុងកិច្ចសន្យារយៈពេលខ្លី ។ ការធ្វើដូច្នេះ ពួកគេអាចចៀសវាងបានពីការបង់ប្រាក់កម្រៃខ្ពស់ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតស្របទៅតាមច្បាប់​ ការងារហ្វីលីពីន នៅពេលក្លាយជាកម្មករ ឬនិយោជិតដែលពេញសិទ្ធិហើយនោះ ៕ សុរ្ម័ន

 

Loading...