ហ្វីលីពីន​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៨,៣៥៥​ករណី​ទៀត​

ម៉ានីល ៖ ក្រសួងសុខាភិបាល​ហ្វីលីពីន (DOH) បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ COVID-19 ចំនួន ៨,៣៥៥​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៨០៣,៣៩៨​ករណី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ចិន​ស៊ិន​ហួរ ។​

DOH ក៏បាន​រាយការណ៍​ពី​ការរកឃើញ អ្នកស្លាប់​ថ្មីៗ​ដោយសារ​ជំងឺ COVID-19 ចំនួន ១០​នាក់​បន្ថែមទៀត​ផងដែ​រ​ក្នុង​រយៈពេល​ដូចគ្នា ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​បាន​កើនឡើង​ដល់ ១៣,៤៣៥​នាក់ ខណៈ​ចំនួន​អ្នកជំងឺ​ជាសះស្បើយ​សរុប បាន​កើន​ឡើងដល់ ៦៤៦,២៣៧​នាក់​។​

​គួរ​បញ្ជាក់ថា ហ្វីលីពីន​ដែលមាន​ប្រជាជន​ចំនួន​ប្រមាណ ១១​លាន​នាក់ បានធ្វើ​តេស្ត​រក​ជំងឺ COVID-19 លើ​ប្រជាជន​របស់ខ្លួន ចំនួន ៩.៧​លាន​នាក់​ហើយ​ចាប់តាំងពី​ការ​ផ្ទះ​ឡើង​នៃ​ជំងឺ​នេះ​កាលពី​មករា​មក​។ ប្រទេស​នេះ​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃទី​០១ ខែមីនា​។ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​វ៉ាក់សាំង CoronaVac ដែលជា​ជំនួយ​ចិន​បានមក​៕

Loading...