ហ្វីលីពីន​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​១១,០២៨​ករណី​ទៀត​

ម៉ានីល ៖ ក្រសួងសុខាភិបាល​ហ្វីលីពីន (DOH) កាលពី​ម្សិលមិញ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ១១,០២៨​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៧៩៥,០៥១​ករណី​។​

DOH ក៏បាន​រាយការណ៍​ពី​ការរកឃើញ អ្នកស្លាប់​ថ្មីៗ​ដោយសារ​ជំងឺ COVID-19 ចំនួន ០២​នាក់​បន្ថែមទៀត​ផងដែ​រ​ក្នុង​រយៈពេល​ដូចគ្នា ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​បាន​កើនឡើង​ដល់ ១៣,៤២៥​នាក់ ខណៈ​ចំនួន​អ្នកជំងឺ​ជាសះស្បើយ​សរុប បាន​កើន​ឡើងដល់ ៦៤៦,០៥៨​នាក់​។​

​គួរ​បញ្ជាក់ថា ហ្វីលីពីន​ដែលមាន​ប្រជាជន​ចំនួន​ប្រមាណ ១១​លាន​នាក់ បានធ្វើ​តេស្ត​រក​ជំងឺ COVID-19 លើ​ប្រជាជន​របស់ខ្លួន ចំនួន ៩.៧​លាន​នាក់​ហើយ​ចាប់តាំងពី​ការ​ផ្ទះ​ឡើង​នៃ​ជំងឺ​នេះ​កាលពី​មករា​មក​៕

Loading...