ការគំរាមកំហែងផ្នែកសន្តិសុខពីក្រុមឧទ្ទាមភាគខាងត្បូងហ្វីលីពិន

ហ្វីលីពីន​នៅតែទទួលរងការគំរាមកំហែង​ផ្នែកសន្តិសុខទាំងពលរដ្ឋរបស់​​ខ្លួន ក៏ដូចភ្ញៀវទេសចរណ៍​បរទេសផងដែរ ។ ក្រុមឧទ្ទាមភាគខាងត្បូងតែងតែធ្វើសកម្មភាពញឹកញាប់​គំរាម​កំហែងដល់សន្តិសុខ។ ក្រុមឧទ្ទាមដែលលេចធ្លោជាងគេនោះ​ត្រូវគេមើលឃើញថា ជាក្រុម​ដែលមានឈ្មោះថា អាប៊ូសាយ៉ាហ្វ ។ កាលពី​ចុង​សបា្ត​ហ៍​មុន​នេះ​ អាជ្ញាធរ​ហ្វី​លី​ពី​ន​ បាន​រក​ឃើញ​ទូក​ចាស់​មួយ​គ្រឿង​នៅ​ក្បែរ​កោះ​Jolo​ ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ក្រុម​ឧទ្ទាម​ចូល​លាក់ខ្លួន​។​ ទូក​នេះ​ដែរ​ ត្រូវ​បាន​យោធា​ហ្វី​លី​ពី​ន​ បាន​ដាក់​ការ​សង្ស័យ​ថា​ជា​ឧបករណ៍​ដែល​ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ដ្បិត​ កន្លែង​រក​ឃើញ​នោះ​ មាន​ទីតាំង​ក្បែរ​រមណីយដ្ឋាន​ដែល​ភ្ញៀវ​ទេសចរ​បរទេស​ត្រូវ​បាន​ចាប់ជំរិត​កាលពី​ ពេល​ថ្មីៗ​នេះ​។​

​ ​អាប៊ូសាយ៉ាហ្វជា​ក្រុម​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​បណ្តាញ​របស់​ក្រុម​អាល់​កៃ​ដា​(Al-Quaeda)​។​ ហើយ​ ក្រុម​នេះ​ ក៏​ធ្លាប់​ប្រកាស​គាំទ្រ​ក្រុម​ឥ​ស្លា​ម​ជ្រុលនិយម​ដែល​កំពុង​តែ​បន្តសកម្មភាព​ប្រយុទ្ធ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ម​ផង​ដែរ​។​ មូលដ្ឋាន​សំខាន់​ និង​ ក៏​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ នេះ​ គឺ​ស្ថិត​នៅ​កោះ​ Jolo​ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ហ្វី​លី​ពី​ន​។​ រយៈពេល​ពេល​៤​ទសវត្សរ៍​ មក​ហើយ​ដែល​ក្រុម​ឧ​ទា្ទ​ម​នេះ​ បាន​ប្រឆាំង​ និង​ ទាមទារ​យក​តំបន់​គ្រប់គ្រង​ស្វ័យភាព​ពី​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​។​

គោលដៅ​សំខាន់​របស់​ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ មិន​ខុស​ពី​ឧទ្ទាម​ផ្សេង​ទៀត​នោះ​ទេ​ ពោល​គឺ​អ្វី​ដែល​ពួក​គេ​ចង់បាន​ នោះ​គឺ​ស្វ័យភាព​ក្នុង​ការ​គ្រប់​គ្រង់​តំបន់​ដោយ​ខ្លួនឯង​។​
​ដោយសារ​តែ​ការ​ច្រានចោល​ពី​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ ក្រុម​នេះ​ បាន​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​៤​ទសវត្សរ៍​មក​ហើយ​។​ កន្លង​មក​ សកម្មភាព​ដែល​ពួក​គេ​ បាន​ធ្វើ​ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ ប្រឆាំង​រដ្ឋាភិបាល​មាន​ដូច​ជា​ ការ​បំផ្ទុះ​គ្រាប់បែក​ អត្តឃាត​ ការ​ចាប់រំលោភ​ក្មេង​ និង​ សកម្មភាព​ភេ​វរ​កម្ម​ផ្សេង​ទៀត​។​ សម្រាប់​ប្រភព​សេដ្ឋកិច្ច​របស់​ពួក​គេ​ភាគច្រើន​ គឺ​បាន​មក​ពី​ការ​ចាប់ជំរិត​ ដែល​ភាគច្រើន​នៃ​ចំណាប់ខ្មាំង​ គឺជា​ភ្ញៀវ​បរទេស​ហើយ​ពួក​គេ​ភាគច្រើន​ ជា​អ្នក​ប្រកាន់​សាសនា​គ្រឹ​ស្ត​ជាប់លាប់ ។​

ការ​គំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​នៅ​ហ្វី​លី​ពី​ន​ មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ​ ពោល​គឺ​ចលនា​ ប្រឆាំង​រវាង​ក្រុម​ឧទ្ទាម​ និង​ រដ្ឋាភិបាល​ បាន​ចាប់ផ្តើម​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។​ ដើម្បី​បញ្ចប់​ នូវ​ ការ​ប៉ះទង្គិច​គ្នា​និង​ កសាង​សន្តិភាព​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ ប៊ែ​រ​នី​ណូ​ អា​ហ្គី​ណូ​ (​ Bernigno​ Aquino)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់​ លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្រុម​ឧទ្ទាម​រណសិរ្ស​ម៉ូ​រូ​ (MILF)​ កាលពី​ឆ្នាំ​២០១៤​ ។​ ដោយឡែក​ ជាមួយ​ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ រដ្ឋាភិបាល​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ណាមួយ​ជា​ផ្លូវការនោះឡើយ ។​

​ព្រឹត្តិការណ៍​ដែល​កើតឡើង​ចុង​ក្រោយ​ គេ​សង្កេត​ឃើញ​ថា​ កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ និង​ ក្រុម​ឧទ្ទាម​ ហាក់ដូចជា​មិនសូវ​មាន​ឥទ្ធិពល​ ប៉ុន្មាន​នោះ​ទេ​ ហើយ​នោះ​ក៏​ព្រោះតែ​ ភាគី​ទាំង​ពីរ​ បាន​ខ្វះ​ការ​សហការ​គ្នា​។​ ជាក់ស្តែង​ កាលពីដើម​ឆ្នាំ​ ២០១៥​ កងកម្លាំង​រដ្ឋាភិបាល​ និង​ ក្រុម​ឧទ្ទាម​ បាន​ប៉ះទង្គិច​គ្នា​ ហើយ​បាន​បណ្តាល​ឲ្យ​ទាំង​សមត្ថកិច្ច​ និង​ឧទ្ទាម​ស្លាប់​ទាំង​សងខាង​ជា​ច្រើន​នាក់​។​ មូលហេតុ​នោះ​គឺ​ សមត្ថកិច្ច​បាន​ប្រតិបត្តិការ​ចាប់​ជនល្មើស​ក្នុង​តំបន់​ ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​ដោយ​មិន​មាន​ជូនដំណឹង​​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំគ្នាទៅវិញទៅមក៕​

 

asgkorean2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *