ហ្វីហ្វី ជះលុយ រាប់ពាន់ដុល្លារ ធ្វើខួបកំណើត លើករាសី

ភ្នំពេញ៖ តារាសម្ដែងស្រីថ្មី ក្នុងរូបភាពឆ្នាស់ឆ្នើម កញ្ញា ហ្វីហ្វី បានប្រារព្ធធ្វើ ខួបកំណើត កាលពីយប់មិញ ក្នុងភោជនីយដ្ឋាន ពិភពរាត្រីថ្មី ដោយមានអ្នក សិល្បៈចូលរួម ប្រមាណជាង២០នាក់ ក្នុងនោះមាន តារាជើងចាស់ អ្នកនាង ប៉ែន សុផានី អ្នកនាង ចាន់ តារាទី ត្រកូលអោក និងលោក ឈឿន ឧត្តម ។

សម្រាប់តារា សម្ដែងថ្មី ហ្វីហ្វី បាននិយាយថា នាងធ្វើខួបកំណើត នេះជារៀងរាល់ឆ្នាំ គ្រាន់តែកាលពី មិនទាន់ចូលសិល្បៈ ធ្វើឡើងមិន សូវធុំដំ ក្រោយពីនាង ចូលប្រឡូកក្នុងសិល្បៈ និងមានកេរ្តិ៍ ឈ្មោះល្បីមក ក៏រៀបចំធ្វើឲ្យ ធំបន្តិចតែម្ដង ។ សម្រាប់ការរៀបចំ គេសង្កេតឃើញថា ច្រើនតុគួរសម ប្រមាណជា ២០តុជាង ខណៈការចំណាយ មិនក្រោមខ្ទង់ពាន់ ដុល្លារទេ ។ ក្នុងពិធីខួប កំណើតនេះ គេសង្ស័យថា ស្ថិតក្រោមការឧបត្ថម្ភ ពីបុរសអ្នកមាន ណាម្នាក់ អាចមានឋានៈ ជាឧកញ៉ា ជាអ្នកផ្គត់ផ្គង់ ដល់នាង ព្រោះត្រឹមតារាសម្ដែង ថ្មីដូចជារូបនាង គ្រាន់តែខួបជះលុយ ខ្ទង់ពាន់បែបនេះ មិនសមមាន ប្រាក់ហូរហៀរ យ៉ាងនេះឡើយ ។

ហ្វីហ្វី បាននិយាយប្រាប់ថា គ្មានអ្នកណា ចេញលុយធ្វើ ខួបឲ្យនាងទេ គឺចេញលុយធ្វើ ដោយខ្លួនឯង ហើយប៉ាៗ ជាអ្នកធ្វើឲ្យ តែគាត់បានចេញ ទៅបាត់ហើយ ។ ចំណែកឯកឧត្តម ក៏មានចូលរួមដែរ តែអង្គុយផ្សេងៗគ្នា ខ្លាចអ្នកកាសែត យល់ច្រឡំ ទើបមិនហ៊ាន ចូលរួមស្និទ្ធស្នាលខ្លាំង ។ នាងបន្តថា សម្រាប់សង្សារ ឬប្រុសស្នេហ៍ មិនទាន់មានទេ ព្រោះទុកពេលសម្ដែង រឿងឲ្យស៊ីធីអិន សិន តែនាងសំណូមពរ ឲ្យទស្សនិកជន គាំទ្រនាងផង ព្រោះនាង ក៏អាចសម្ដែងបាន ដូចតារាបរទេស ដូចគ្នា តែត្រូវមានការគាំទ្រ ពីទស្សនិកជន ។

ថ្វីត្បិតតែ ហ្វីហ្វី បានបដិសេធ រឿងអ្នកឧបត្ថម្ភ ប៉ុន្តែត្រូវបានគេ សង្កេតឃើញថា ហ៊ីហារប្លែក ជាមួយនឹង សំភារៈនិយម ថ្លៃៗ ខុសឆ្ងាយពីតារាថ្មី មួយចំនួន ដែលស្ទើរតែមិន អាចរកចំណូល បានសម្រាប់ខ្លួន ឯងផងនោះ ៕

13151818d1df8cead6e7258154193

1315181825397b4aa0a8d57152355

131518186661f47b572d600153715

1315181849e55d011183035152844

1315181828be6eac1f0bb2f151500

13151818a51a4d3dcb84d20151127

13151818a80fe1f8d475ee6155359

1315181833b3c51a1f680ab152515

13151818d2fe1483c767ef1158104

13151818bb156d4334e37ff157321

131518182bb988da6f37604157549

1315181823c1de06a1eb6b5152785

13151818f1dbd0b398de46215371

131518184cf5c698bc61728159203

13151818c4366aa906fd89f151974
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Loading...

Leave a Reply

Your email address will not be published. Required fields are marked *