ហ្វេសប៊ុករបស់លោក ខៀវ កាញ្ញារិទ្ធិ រដ្ឋមន្រ្ដីក្រសួងព័ត៌មានកំពុងត្រូវបានគេព្យាយាមហេក

ភ្នំពេញ៖ បើយោងតាមហ្វេសប៊ុករបស់លោកខៀវ កាញ្ញារិទ្ធិ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានអោយដឹងមានថា ហ្វេសប៊ុករបស់កំពុងត្រូវបានគេព្យាយាម ហេក ប៉ុន្ដែមិនទាន់បានសម្រេចនោះទេ ។ លោករដ្ឋមន្ត្រីបន្ថែមថា ហេតុអ្វីក៏មិនយកចំណេះដឹងទៅជួយការងារសង្គម វាប្រសើរជាងការដែលព្យាយាមលួចរបស់អ្នកដទៃ ។

លោករដ្ឋមន្ត្រីបានសរសេរសារបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «មួយ​ថ្ងៃៗ​ធុញ​នឹងក្រុម​ប្រឹងគាស់ ប្រឹងហែក​ គណនី​ហ្វេសប៊ុក​ របស់​ខ្ញុំ​ ។ បើទំនេរ​មិនប្រឹងធ្វើការងារ​ជួយសង្គមវិញ​ ?» ។ ដូច្នេះសូមបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមមេត្ដាប្រុងប្រយ័ត្នទាំងអស់គ្នា ៕

 

Loading...