ហ្វេសប៊ុក​នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា​ចូលលុកលុយ

ភ្នំពេញ៖ ជាថ្មីម្តងទៀត ហ្វេសប៊ុកលីល្បីល្បាញ់​របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចហ៊ុន សែន ត្រូវបានក្រុមក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) ចូលលុកលុយ លុបទិន្នន័យ​អស់មួយចំនួន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សម្តេចហ៊ុន សែន បានថ្លែង​យ៉ាងដូច្នេះថា ៖ «នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។

ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង» ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហ៊ែកឃើ (Hacker)នោះ បាន​ចូល​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់សម្តេច ហ៊ុន សែន ផងដែរ ។ រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា មិនទាន់ចាប់ខ្លួនក្រុមចោរបច្ចេកវិទ្យា​នេះបាននៅឡើយទេ ៕

Loading...