ឡានដឹកឈើរត់កាត់មុខសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គមេព្រៃអត់ចាប់ បណ្តោយអោយលោកចាងហ្វាងកាសែតមួយក្រុមស្ទាក់ឃាត់ប្រុងធ្វើសុីទៅវិញ

ខេត្តកំពង់ស្ពឺ៖ ឡានដឹកឈើរបស់ថៅកែស្រីល្បីឈ្មោះប្រចាំខេត្តពោធិ៍សាត់មួយគ្រឿងទៀតត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបចាត់ការតាមនីតិវិធីបន្ទាប់ពីរថយន្តនេះដឹកឈើរត់តាមផ្លូវជាតិលេខ៥(ឧដុង្គ)កាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គរួចមក។តែការរត់កាត់មុខមេព្រៃនេះមិនមានសំណាងនោះទេព្រោះត្រូវក្រុមលោកចាងហ្វាងកាសែតនិងលោកអគ្គនាយកអនឡាយមួយក្រុមជិះរថយន្តស៊េរីទំនើបៗបានធ្វើសកម្មភាព បើករថយន្តស្ទាក់ចាប់រថយន្តដឹកឈើនេះ ប្រុងកៀបធ្វើសុីតែមិនបានសម្រេចទៀតព្រោះបែកការណ៍ដឹងដល់ថ្នាក់ដឹកនាំបញ្ជាអោយចាប់តែម្តង។

ការស្ទាក់ឃាត់រថយន្តដឹកឈើនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៧ខែសីហាឆ្នាំ២០២០នេះនៅលើកំណាត់ផ្លូវជាតិលេខ៥១ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពបានអោយដឹងថាមានរថយន្តដឹកឈើមួយគ្រឿងចេញមកពីខេត្តពោធិសាត់តាមផ្លូវជាតិលេខ៥ឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនកន្លែងក្នុងនោះសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គដែលមានលោកឌុច វ៉ាន់ឌី ជានាយសង្កាត់ ក៏ជាកន្លែងឆ្លងកាត់ដែរ តែគេមិនដឹងថា តើមានហេតុផលធ្វីនោះទេទើបបានជាអស់លោកមេព្រៃនៅកន្លែងនោះមិនធ្វើការចាប់ឃាត់ចាត់ការតាមច្បាប់ បណ្តោយអោយរថយន្តនោះរត់ទៅដល់ជិតភ្លើងស្តុបថ្នល់ទទឹង ក៏ត្រូវក្រុមលោកចាងហ្វាងកាសែតនិងលោកអគ្គនាយកគេហទំព័រអនឡាញបានជិះរថយន្តស៊េរីទំនើបៗ.ទី០១រថយន្តម៉ាកឡិចស៊ីស330ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២. 1895 និងរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ២. 9820 បានធ្វើសកម្មភាពប្រដេញរថយន្តដឹកឈើមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស លាយត្រួយចេក ពាក់ស្លាកលេខបាត់ដំបង 3A.2626ដែលគេស្គាល់ច្បាស់ថារថយន្តដឹកឈើរបស់ថៅកែស្រីល្បីឈ្មោះមួយរូបប្រចាំខេត្តពោធិ៍សាត់ ដែលបើកឆ្លងកាត់យកទៅលក់បន្តនៅខេត្តកំពត។ រថយន្តដឹកឈើខាងលើនេះត្រូវបានក្រុមលោកចាងហ្វាងកាសែតនិងលោកអគ្គនាយកគេហទំព័រអនឡាញស្ទើរភ្លើងជាអ្នកសារព័ត៌មាននោះ ស្ទាក់ឃាត់ប្រុងកៀបសុីទៅ តែដោយបែកការណ៍ដល់ថ្នាក់ដឹកនាំទើបមានបញ្ជាអោយបង្ក្រាបតែម្តង។ប្រភពបន្តថាបើសិនជាមិនបែកការណ៍ដឹងដល់ថ្នាក់ដឹកនាំនោះទេ មិនដឹងជាអស់លោកទាំងនោះកៀបយកលុយពីថៅកែឈើនោះបានប៉ុន្មាននោះទេ។ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះក្រុមអស់លោកចាងហ្វាងទាំងនេះបានកៀបយកលុយពីថៅកែឈើមួយរូបនៅជិតស្ពានព្រែកក្តាមយកលុយអស់១៤លានរៀល។

បើនិយាយពីប្រវត្តិរបស់អស់លោកចាងហ្វាងកាសែតនិងអគ្គនាយកគេហទំព័រអនឡាញខាងលើនេះ មិនខុសពីអតីតលោកចាងហ្វាងគេហទំព័ររស្មីនាគមាស(អ្នកកូពីឯកសារ)កុកគឹមថុង ដែលកំពុងជាប់ពន្ឋនាគារឡើយដែលអ្នកខ្លះកាលពីមុនជាមនុស្សធ្វើជាកម្មកររោងចក្រនិងម្នាក់ទៀតអតីតជាអ្នកកត់កន្ទុយលេខ(មេឆ្នោត)តែប៉ុណ្ណោះ  តាមប្រវត្តិអ្នកខ្លះរៀនមិនដល់បរិញ្ញាប័ត្រផង ។

មានការលើកឡើងជាសំណួរថាតើអស់លោកមានសមត្ថភាពក្លាយជាលោកចាងហ្វាងនិងលោកអគ្គនាយកបានដែរឬទេ? ដែលមានកំរឹតវប្បធម៌ទាបបែបនេះ?

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលឈរជើងនៅផ្លូវជាតិលេខ៥មួយរូបក៏បានបង្ហើបប្រាប់ផងដែរថាកាលពីប៉ុន្មានថ្ងៃមុនក្រុមអស់លោកខាងលើនេះ ជិះរថយន្តទំនើបៗដេញរថយន្តដឹកឈើមួយគ្រឿងជំរិតទាលុយពីម្ចាស់រថយន្តចំនួន៣០០០ដុល្លារអាមេរិក(ឬស្មើរនិង១២លានរៀល)បើមិនយកលុយអោយពួកគេទេច្បាស់ជាទូរស័ព្ទហៅគូរកនរបស់គេជាសមត្ថកិច្ចចាប់បង្ក្រាបហើយ ដោយម្ចាស់រថយន្តដឹកឈើខ្លាចបាត់បង់រថយន្តនិងសម្ភារៈ ណាមួយជំពាក់ធនាគារច្រើនទៀតផងនោះទើបអង្វរលុនតួ ក្រុមលោកចាងហ្វាងនិងលោកអគ្គនាយសុំត្រឹម៧លានរៀលក៏យល់ព្រម។រហូតដល់យប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ សកម្មភាពដដែលក្រុមអស់លោកឃាត់ស្ទាក់រថយន្តជាថ្មីម្តងទៀតតែនៅពេលបែកធ្លាយមានសមត្ថកិច្ចខេត្តកំពង់ស្ពឺទៅទាន់បែរជាអស់លោកចាងហ្វាងនិងលោកអគ្គនាយកថារាយការណ៍រួចហើយទៅវិញ។ះ

រថយន្តដឹកឈើខាងលើនេះមានបិទផ្លាក(រាជសីហ៍ ឡូជីស្ទីក)នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយទទួលផ្តាច់មុខដឹកជញ្ជូនអង្ករនោះទេ ប៉ុន្តែបែរជារថយន្តដឹកឈើនេះ បែរជាមានបិតផ្លាកសញ្ញានេះដែរ មិនដឹងថា តើជាការបង់ខែដើម្បីយកផ្លាកមកបិទឬក៏ក្លែងបន្លំនោះទេ។

មានការលើកឡើងពីសំណាក់មន្ត្រីសមត្ថកិច្ចជាច្រើនថាទង្វើររបស់អស់លោកខាងលើនេះសបញ្ជាក់អោយឃើញថា គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅក្នុងខ្លួនបន្តិចឡើយ គឺអស់លោកតែងតែយកលុយទៅជួបមន្ត្រីខិលខូចនៅក្រសួងព័ត៌មាន ដើម្បីសុំបន្តអាជ្ញាប័ណ្ណ យកមកធ្វើអាជីវកម្ម ដើរជំរិតទារលុយ បងប្អូនប្រជាពលរដ្ឋ ក្រុមឈ្មួញរកស៊ីជាដើម ដែលទង្វើររបស់អស់លោកខាងលើនេះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសារព័ត៌មានដែលគេមានក្រមសីលធម៌ វិជ្ជាជីវៈ(ជាពិសេសអ្នកសារព័ត៌មានអាជីព)។

ការលើកឡើងបន្តថាក្រុមអស់លោកចាងហ្វាង និងលោកអគ្គនាយកគេហទំព័រអនឡាញ ជិះរថយន្តទំនើបៗនេះ តែងតែធ្វើអោយសមត្ថកិច្ចឈឺក្បាល ដោយសារតែទង្វើររបស់អស់លោក គឺនៅពេលណាដេញតាមរថយន្តដឹកបទល្មើសយកលុយបានហើយស្ងាត់ឈឹង ពេលយកលុយមិនបានរាយការណ៍ទៅសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពេលដែលប្រមូលកម្លាំងមកយឺតយ៉ាវបន្តិចអស់លោក វាយប្រហាររិះគន់មកលើអាជ្ញាធរនិងសមត្ថកិច្ចថាបណ្តែតបណ្តោយអោយមានបទល្មើសជាដើម(មិនខុសពីការលើកឡើងថា មួយដឹក មួយដេញ មួយនាំ មួយចាប់)។

មហាជននិងសមត្ថកិច្ចជាច្រើនដែលដឹងរឿងបានសំណូមពរដល់ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមើល ប្រវត្តិរូប ប្រវត្តិការងាររបស់បុគ្គល សកម្មភាព សមត្ថភាព របស់លោកចាងហ្វាងកាសែត ឬលោកអគ្គនាយកគេហទំព័រអនឡាញជាមួយនិងការធ្វើតេស្ត មុននិងផ្តល់ឬបន្តអាជ្ញាប័ណ្ណ អោយទៅប្រកបអាជីវកម្ម

ចៀសវាងយកតួនាទីដើរសំឡុត គំរាមកំហែង ជំរិតយកលុយគេនោះទេ អោយដឹងពីតួនាទីរបស់យើងជាអ្នកសារព័ត៌មានត្រឹមណាផង។ម្យ៉ាងវិញទៀត មន្ត្រីនៅក្រសួងព័ត៌មានមេត្តាពិនិត្យមើល ប្រវត្តិរូប ប្រវត្តិការងារ សមត្ថភាព ចំណេះដឹងផង ចៀសវាង ចេញអាជ្ញាប័ណ្ណអោយដើរធ្វើទង្វើប៉ាតណាប៉ាតណីប៉ះពាល់ ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពនិងដើម្បីលើកស្ទួយវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផង។

ដោយឡែកពាក់ព័ន្ធនឹងរឿងអស់លោកចាងហ្វាងនិងអគ្គនាយកធ្វើសកម្មភាពមិនសមរម្យនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ទង្វើរបស់អស់លោកជាអ្នកសារព័ត៌មាននេះមិនល្អទេ!(ឯកឧត្តមបន្តថា) អានឹងហើយ{ សេរីភាពសារព័ត៌មានដែលគ្មានព្រំដែន ចេញតែកាតអីមក ដើរយកតែលុយគេ យកបានស្ងប់ស្ងាត់ចឹងទៅ យកមិនបានអាជ្ញាធរបើកដៃអោយឈ្មួញរកស៊ីចឹងទៅ}អានឹងរបរពួកគាត់តែប៉ុណ្ណឹងទៅហើយ ។

ឯកឧត្តមបានប្រាប់ដល់អ្នកពត៌មានប្រចាំខេត្តថាប្រសិនបើអស់លោកចាងហ្វាងនិងអគ្គនាយកយកលុយ កម្លាំងរបស់យើងត្រូវតែបង្ក្រាបរថយន្តអោយទាល់តែបាន ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមផ្លូវច្បាប់។

ដូចការរំពឹងទុកគឺនៅពេលដែលរថយន្តខាងលើបានរត់ចេញពីចំណុចដែលអស់លោកចាងហ្វាងនិងអគ្គនាយកស្ទាក់ឃាត់រត់ឆ្លងទៅផ្លូវលេខ៤១ដល់គីឡូម៉ែត្រលេខ១៥ក៏ត្រូវមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើគងពិសីធ្វើការបង្ក្រាបបានតែម្តង។នៅព្រឹកថ្ងៃទី៨សីហា២០២០នេះជំនាញកំពុងធ្វើការចងក្រងឯកសារនិងវាស់វែង ដែលការបង្ក្រាបនេះហាក់បីដូចជាបំបាក់មុខនាយសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គនិងអស់លោកចាងហ្វាងនិងអគ្គនាយកកាប់ដាវទាំងនោះយ៉ាងខ្លាំង៕

Loading...