ឡានយីឌុបដឹកឈើពេញប្រៀប សង្ស័យជារបស់ឧកញ៉ា សឹង សំអុល បើកបុកបង្កាន់ដៃស្ពាន ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ខេត្តក្រចេះ ៖ រថយន្តយីឌុបភ្លៅ ៥មួយគ្រឿង ដែលដឹកឈើប្រណីត ប្រភេទសុក្រម ពេញប្រៀប បានបើកទៅបុក បង្កាន់ដៃស្ពានថ្មមួយកន្លែង បណ្តាលឲ្យឆេះខ្ទេច ស្ថិតនៅភូមិសំរង់ ឃុំខ្សឹម ស្រុកស្នួល កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ហើយក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង បានចេញជួយអន្តរាគមន៍ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើនោះ គេមិនទាន់ដឹងថា ជារបស់ក្រុមហ៊ុនណានោះទេ គ្រាន់តែដឹងថា ពាក់ស្លាកលេខ ភ្នំពេញ 3A-5379 បានដឹកឈើ ចេញពីតំបន់ភ្នំព្រេច ខេត្តមណ្ឌលគិរី ទំនងជារថយន្តដឹកឈើ របស់ឧកញ៉ា សឹង សំអុល លុះមកដល់ចំណុចកើតហេតុ ក្នុងស្រុកស្នួល ខេត្តក្រចេះ រថយន្តក៏រ៉េចង្កូត ទៅបុកបង្កាន់ដៃស្ពានថ្ម បណ្តាលឲ្យផ្ទុះឆេះតែម្តង។

យ៉ាងណាក៏ដោយ ក្រោយពេលបង្កហេតុ អ្នកបើករថយន្ត បានបើកទ្វាររត់គេចខ្លួន បាត់ស្រមោល ហើយករណីនេះ សមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពី អ្នកបើកបរងោកងុយ ទើបបានជារថយន្ត រ៉េចង្កូតទៅបុក បង្កាន់ដៃស្ពានបែបនេះ។ គួរបញ្ជាក់ផងដែរថា ជាហូរហែររថយន្តដឹកឈើ បានធ្វើដំណើរ ឆ្លងកាត់ខេត្តក្រចេះ ដោយរលូន មិនដែលមានការបង្ក្រាបទេ ទាល់តែជាប់ផុង ឬក្រឡាប់ឆេះ ទើបបង្កឲ្យមាន ការភ្ញាក់ផ្អើល៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *