ឡានហ៊ីណូ បុកម៉ូតូសង់ ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​ 3E-1579 បានបុកជាមួយនឹងម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:ដែលរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ​ជាតិ​លេខ​៣១ ក្នុងភូមិ​អង្គរជ័យ​ក្រោម ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ​ខេត្តកំពត។ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល៕

 

 

Loading...