ឡាន​ដឹកអុស របស់​ថៅកែ​ឈ្មោះ សុខ ខេង ក្រឡាប់​សង្កត់​កម្មករ​ម្នាក់ ស្លាប់គួរ​ឲ្យ​រន្ធត់​

ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់ បាន​​បាត់​​បង់​ជីវិ​ត​​ភ្លា​មៗ យ៉ាង​អា​​ណោ​ច​អា​ធ័ម ដោយ​សារ​​​រថ​យន្ត​​ដឹក​អុស ផ្ទុក​​លើស​​ចំ​ណុះ ក្រ​ឡាប់​​សង្ក​ត់​​ពី​លើ កាល​ពី​​វេ​លា​​ម៉ោង ១៥​​និង​​៤៥ នា​ទី​​រសៀ​ល ថ្ងៃ​ទី​​២០ ខែ​តុ​លា ឆ្នាំ​​២០​១៥ ស្ថិត​នៅ​​ក្រុម​ទី​​៤ ភូមិ​​១ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ រថយន្ត​ដឹកអុស ពណ៌​ខៀវ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ  សុខ ខេង ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​កើតហេតុ បើកបរ​ដោយ​ឈ្មោះ ចាន់ វ៉ាន់​ណ​រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ ភូមិ​កើតហេតុ​ខាងលើ បាន​ក្រឡាប់​សង្កត់ កម្មករ​ឈ្មោះ យ៉​ន ធឿន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បណ្ដាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង មើលទៅ​គួរ​ឲ្យ​រន្ធត់​៕

 

W@t-201024 W@t-201025 W@t-201026

Loading...

Leave a Reply

Your email address will not be published. Required fields are marked *