ឡាន​ដឹក​បន្លែ​បុក​​ម៉ូតូ បណ្តាលឲ្យដាច់​ម្រាមដៃ​ខ្ទាត​លើផ្លូវ

​ខេត្តកណ្ដាល ៖ បុរស​​ម្នាក់​​ត្រូវ​​រថ​យន្ត​​ដឹក​​បន្លែ បុក​​យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្ដាល​​ឲ្យ​​ដាច់​​ម្រាម​ដៃ និង រង​របួស​​ធ្ងន់ កាល​ពី​​វេ​លា​ ​ម៉ោង ១២​​និង​​១៥ នា​ទី ថ្ងៃ​ត្រង់​​ទី​​២៩ ខែ​ធ្នូ ឆ្នាំ​២​០១៤ នៅ​លើ​​កំ​ណាត់​​ផ្លូវ​​លេខ​​២១ ភូមិ​​ព្រែក​​សំរោង​​៣ ស​ង្កាត់​​តា​ខ្មៅក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ជ័យជំនះ ។​
​ប៉ូលិស​ចរាចរណ៍ ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​រថយន្តបុក ឲ្យ​រងរបួស​នោះ មានឈ្មោះ លី ម៉ាប់ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រកា​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល បានធ្វើ​ដំណើរ​ពី​ទិស​ខាងជើង មក​ទិស​ខាងត្បូង លុះដល់​កន្លែងកើតហេតុ ក៏មាន​រថយន្ត​កូរ៉េ ម៉ាក​ហ៊ីយ៉ាន់ដាយ ១​តោន​កន្លះ ពាក់​ស្លាក​លេខ កណ្ដាល 2A-5476 ដឹក​បន្លែ​ពេញ​មួយគ្រឿង បើក​យ៉ាង​លឿន ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​។​

​ពេលទៅដល់​ចំណុចកើតហេតុ បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត តែ​មិន​ផុត ក៏​រេ​ចង្កូត​ទៅបុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស ផ្លោង​ខ្ទាត​ចេញពី​ម៉ូតូ និង ដាច់​ម្រាមដៃ ធ្លាក់​នៅលើ​ផ្លូវ ហើយ​ម៉ូតូ​ខូចខាត ផ្នែក​ខាងមុខ​។ បន្ទាប់មក​ម្ចាស់​រថយន្ត បាន​បើក​ទៅមុខ ប្រហែល ៥០​ម៉ែត្រ​ក៏​ចុះ ពី​រថយន្ត​គេចខ្លួន បាត់​តែម្តង ហើយ​ប៉ូលិស​ចរាចរណ៍ ក្រុង​តាខ្មៅ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ​៕

traffic 1 traffic 3 traffic

Loading...

Leave a Reply

Your email address will not be published. Required fields are marked *