ឡាយ សារិទ្ធ អនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកចាំយាម ប្រព្រឹត្តអំពើពុករលួយក្រោមការបើកដៃពីប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុង

ខេត្តកោះកុង ៖ ឡាយ សារិទ្ធ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកចាំយាម ដែលឡើងតំណែង តាមសែស្រឡាយ និងឥទ្ធិពល របស់ឪពុករបស់ខ្លួននោះ ត្រូវក្រុមអ្នករកស៊ី នាំចូលទំនិញបន្តិចបន្ដួច មកពីប្រទេសថៃ តាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ក៏ដូចជាមន្ត្រីរាជការ ប្រចាំច្រកនេះ នាំគ្នារិះគន់ថា បំពេញការងារមិនត្រឹមត្រូវ គឺជារូបភាពនៃការប្រព្រឹត្តអំពើពុករលួយ ជាក់ស្តែង។

ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលខេត្តកោះកុង បន្តរិះគន់សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅច្រកទ្វារ អន្តរជាតិចាំយាមព្រំដែន កម្ពុជា-ថៃ ថាបានបណ្ដែតបណ្ដោយ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង្កប់ បង់ពន្ធមិនគ្រប់ ព្រមទាំងទំនិខូចគុណភាព។ ទំនិញទាំងនោះរួមមាន ម្ហូបអាហារ សាច់ស្រស់ខូចគុណភាព ជាដើម? ត្រូវបាននាំចូលមកកម្ពុជា តាមច្រកទ្វារនេះ ដោយមិនត្រួតពិនិត្យគុណភាពទំនិញឲ្យបានត្រឹមត្រូវទេ។

ប្រភពព័ត៌មានខាងលើនេះ បានរៀបរាប់ថា លោក ឡាយ សារិទ្ធ និងបក្ខពួក កំពុងដើរកូរអុកឡុក ទារលុយពីអ្នករកស៊ីដឹកទំនិញបន្តិចបន្តួច សូម្បីតែកម្មករអូសរទេះ ក៏លោក ឡាយ សារិទ្ធ មិនលើកលែងដែរ។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមឈ្មួញរកស៊ីនាំចូលទំនិញខូចគុណភាព ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ ចាំបាច់ត្រូវតែសុំការយោគយល់ ពីលោក ឡាយ សារិទ្ធ ដើម្បីឲ្យការនាំចូលទំនិញ មានភាពរលូនល្អ។

លោក ឡាយ សារិទ្ធ ត្រូវបានមន្រ្តីក្រោមឱវាទរបស់ខ្លួន បង្ហើបប្រាប់អ្នកសារព័ត៌មានថា កំពុងត្រូវប៉ាន់ក្នុងការដើរប្រមូលលុយ ក្នុង១ខែៗ បានរាប់សិបលានរៀល? តាមរយៈការ កោសរូសក្រុមឈ្មួញ ទាំងតូចទាំងធំ ក្រុមហ៊ុនផ្សេងៗ រថយន្តដឹកទំនិញធំៗ និងរថយន្តដឹកផ្លែឈើ គឺ ឡាយ សារិទ្ធ ឲ្យបង់លុយតាមតែទំនើងចិត្ត គ្មាននរណា ហ៊ានតវ៉ានោះទេ ព្រោះជារឿយៗ លោក ឡាយ សារិទ្ធ បានយកអំណាចរបស់ខ្លួន ទៅគាបសង្កត់ឈ្មួញ។ នេះនៅមិនទាន់គិត ចំណូក្នុងការបើកដៃនឹងឃុបឃិត ឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ ចូលក្នុងស្រុកផង។

ទង្វើលោក ឡាយ សារិទ្ធ អុនប្រធានការីយាល័យគយនឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិចាំយាម ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាព ចូលមក កម្ពុជា ជាពិសេសគឺគាបជំរិត យកលុយពីឈ្មួញតូចតាច តាមអំពើចិត្ត តើរឿងនេះលោក ប្រធានសាខាគយនឹងរដ្ឋាករខេត្ត កោះកុង មិនដឹង ឬធ្វើមិនដឹង បើកដៃឲ្យ ឈ្មោះ ឡាយ សារិទ្ធ ប្រព្រឹត្តអំពើពុករលួយ ដើម្បីកើបប្រមូលលុយ ដាក់ហោប៉ៅ ចែកបក្ខពួករបស់ខ្លួន។ ទង្វើបែបនេះ មិនគួរលោក គុណ ញឹម អគ្គនាយកដ្ឋានគយនឹងរដ្ឋាករ មើលរំលងទេ ។

មិនអាចទាក់ទងសុំការបំភ្លឺពីលោក ឡាយ សារិទ្ធបានទេ ដោយសារមូលហេតុគ្មានលេខទូរស័ព្ទ ៕

 

Loading...