ឡូយ! តារា​កាណាដា ស្លៀក​ពាក់​ខ្មែរ ច្រៀង​បទ “Wrecking Ball” ជា​ភាសាខ្មែរ

តារា​ចម្រៀង​ពី​ប្រទេស​កាណាដា កញ្ញា សង់ដ្រីន (Kanha Sandrine) បាន​បង្ហាញ​វីដេអូ​ថ្មី​មួយ​នៅ​ថ្ងៃ​នេះ ដែល​កញ្ញា បាន​ស្លៀក​សំលៀកបំពាក់​បុរាណ​ខ្មែរ ច្រៀង Cover បទ “Wrecking Ball” របស់​តារា​ល្បី​អាមេរិក Miley Cyrus ជា​ភាសាខ្មែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កញ្ញា សង់ដ្រីន ធ្លាប់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​នៅ​កម្ពុជា​ជា​ច្រើន​មក​ហើយ ​តាម​រយៈ​ការ​ច្រៀង​បទ “Price Tag” ជា​ភាសាខ្មែរ ជាមួយ​តារា​ចម្រៀង Tony Keo។ កញ្ញា បាន​បង្ហើប​តាម​រយៈ​បណ្ដាញ Facebook ថា​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ កញ្ញា នឹង​មក​ជួប​អ្នក​គាំទ្រ​នៅ​កម្ពុជា ជាមួយ​តារា​ចម្រៀង Tony Keo។

ចង់​ដឹង​ថា “Wrecking Ball” ពី​កញ្ញា Sandrine ពិសេស​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុចអាន ===> តើលោកអ្នកដឹងថា សត្វខ្លាលោតបានខ្ពស់ប៉ុណ្ណាទេ?

 

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *