ឡូយ! Facebook បានដាក់ Stickers ឲ្យអ្នកប្រើប្រាស់ទាំងអស់ អាចប្រើបាននៅលើ Comment របស់ ពួកគេជាផ្លូវការហើយ

បរទេស៖ រូបភាពបង្ហាញពី អារម្មណ៍ ឬក៏អ្នកស្គាល់ថាSticker របស់ Facebook ដែលរួម មានភាគច្រើន ដូចជា រូបតុក្កតា រូបភាព បែប កំប្លែងផ្សេងៗ ត្រូវបាន បណ្តាញសង្គម Facebook បញ្ចូលឲ្យ User (អ្នកប្រើប្រាស់) ប្រើបានជាផ្លូវការហើយនៅថ្ងៃនេះ។ Sticker ត្រូវបាន អ្នកនិយម លេង Facebook ស្គាល់ និងធ្លាប់បានប្រើនៅក្នុង Chat សន្ទនារបស់ពួកគេកាលពីពេលមុន។ នេះគឺជាលើកទី២ ហើយចំពោះ ការធ្វើបច្ចុប្បន្នកម្ម (update) ទៅលើ Comment របស់ Facebook ដោយកាល ពីលើកទី១ គឺ Facebook បានបញ្ចូលឲ្យ មានទៅជា Photo Comment នៅតាមប្រអប់ Comment របស់ User ហើយលើកនេះ គឺបញ្ចូលឲ្យមានជា Sticker នៅក្នុងប្រអប់ Comment។

1111

គេរំពឹងថា Sticker នៅលើComment នឹងអាចជួយបន្ថែមភាព រីករាយមួយផ្នែកទៀត ទៅដល់អ្នក ប្រើប្រាស់ Facebook។ ដើម្បីប្រើប្រាស់ Sticker នៅលើComment គឺលោកអ្នកគ្រាន់តែចុចទៅ លើ រូបភាព smiley face (មុខតុក្កតាញញឹម) មួយនៅខាងស្តាំដៃ នោះវានឹង លេច ចេញផ្ទាំងរូបភាព Sticker ជាច្រើនប្លែកៗផ្សេងៗគ្នា ដែលអាចឲ្យលោកអ្នក រើសបានតាមតំរូវការ។
2222

ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ Sticker comment របស់ Facebook ក៏នៅមិនទាន់ដាក់ ឲ្យប្រើបាន ទូលំទូលាយនៅឡើយ ពោល គឺគេអាចប្រើវាបានតែ Comment នៅក្នុង Group (ក្រុម), ព្រឹត្តការណ៍កម្មវិធី (Facebook Event) និងនៅលើ Timeline របស់ខ្លួន និង មិត្តភក្តិប៉ុណ្ណោះ ចំណែក ឯប្រអប់ Comment នៅលើទំព័រ(Page) គឺមិនទាន់អាច ប្រើបាននៅឡើយទេ។ បើតាមការ បញ្ជាក់ពី Facebook គឺអ្នកប្រើប្រាស់អាចប្រើ Sticker comment បានទាំងនៅលើ Web របស់ កុំព្យូទ័រ និងលើទូរស័ព្ទដែលប្រើ iOS និង Android៕
3333

ប្រភព៖ បរទេស

ដោយ៖ Roth

Loading...

Leave a Reply

Your email address will not be published. Required fields are marked *