ឡើងអូសខ្សែបញ្ជូនអគ្គីសនី បាក់បង្គោលភ្លើងសង្កត់លើ ស្លាប់កម្មករ ២នាក់

ខេត្តមណ្ឌលគិរី៖ កម្មករតបណ្តាញអគ្គីសនីរបស់ក្រុមហ៊ុនEM ចំនួន ២នាក់ បានស្លាប់ភ្លាមៗ ត្រូវបង្គោលភ្លើងបាក់សង្កត់លើ ខណៈកំពុងឡើងអូសខ្សែបញ្ជូនអគ្គិសនី។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៤រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញ នៅក្នុងភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក កាន់ ពេញ អធិការស្រុកកោះញែក បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្មករទាំង ២នាក់ខាងលើ បានឡើងលើបង្គោលភ្លើង ដើម្បីអូសខ្សែភ្លើង ខណៈនោះស្រាប់តែបង្គោលភ្លើងបានបាក់សង្កត់លើពួកគេ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
លោកបម្តថា កម្មកររងគ្រោះឈ្មោះ សាន សុធន់ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតា ឃុំពាមទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងម្នាក់ទោតឈ្មោះ យាម សុឃាម ភេទប្រុស អាយុ១៥ឆ្នាំ មានស្រុកកំណើតនៅខេត្ត កោះកុង។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានតំណាងក្រុមហ៊ុន និងសាច់ញាតិយកទៅក្រុងសែនមនោរម្យ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា បង្គោលភ្លើងនេះ ទើបតែសាងសង់ហើយថ្មីៗ តែដោយសារការសាងសង់ខ្វះលក្ខណៈបច្ចេកទេស ហើយបង្គោលភ្លើងនេះ ឃើញមានដាក់ដែកសសៃតូចៗ មិនរឹងមាំ ទើបបណ្តាលឲ្យបាក់បង្គោលភ្លើង ធ្វើឲ្យមានមនុស្សស្លាប់បែបនេះ៕

12_27_2015_07_41_38Untitled-1

12431478_777644465691685_1282701265_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *