អក្សរបុរាណ ឬអក្សរលើសិលាចារឹកខ្មែរ

អក្សរខ្មែរបុរាណគឺមានដើមកំណើតចេញពីឥណ្ឌាខាងត្បូង ស.វ ៦ និង ស.វ ៧ ដោយយកតាមអក្សរ ព្រាហ្មី ហូរចូលតាមរយះសាសនាព្រាហ្ម និងព្រះពុទ្ធសាសនា ជាលក្ខណភាសាបាលី និងសំស្ត្រឹត ដែលត្រូវបានដូនតាខ្មែរចេះមានភាពច្នៃប្រឌិតខ្ពស់ក្នងការកែរប្រែអក្សរទាំងនោះ ឲ្យសុីជាមួយពាក្យរបស់ខ្មែរដែលមានប្រើស្រាប់ ហេតុនេះហើយទើបយើងឃើញមាន ពាក្យបាលី និងសំស្ត្រឹតគឺត្រូវបានលាយលំជាមួយភាសាខ្មែររហូតដល់ពេលឥលូវ ដែលយើងពិបាកបន្តិចក្នុងការសម្គាល់ថាពាក្យណាខ្លះដែលជាពាក្យខ្មែរ ឬពាក្យបាលីសំស្ត្រឹត។ អក្សរខ្មែរត្រូវបានធ្វើការប្រែក្លាយខ្លួនចំនួន ១០ ដងរួចមកហើយ ទម្រាំមកដល់តួរអក្សរបច្ចុប្បន្ននេះ (សម័យមុនអង្គរគឺនគរភ្នំ/ចេនឡា សម័យអង្គរ ប្រើអក្សរសិលាចារឹក ) ក្រោយពីសម័យក្រោយអង្គរ (ចតុមុខ លង្វែក ឧត្តុង ) ខ្មែរចាប់ផ្តើមចេះប្រើអក្សរចារលើស្លឹករឹតជំនួស។ ចូលចងចាំថា អក្សរខ្មែរបុរាណ គឺមានភាពសាកសិទ្ធជាខ្លាំង ដោយហេតុ ដូនតាខ្មែរបុរាណ និងសៀមបច្ចុប្បន្នគឺចាត់ទុកអក្សរទាំងនោះប្រៀបដូចជាព្រះអញ្ចឹង មិនហ៊ានប្រមាណទៅលើភាពសាកសិទ្ធនៃតួរអក្សរខ្មែរបុរាណ ឬអក្សរ ខម ដោយសារគេប្រើអក្សរនេះសម្រាប់ចារគម្ពីផ្សេងៗ សរសេរយ័ន្ត មន្តអាគមផ្សេងៗ និងរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ តរហូតមកដល់សម័យនេះដែលខ្មែរបុរាណពុំសូវមានអ្នកចង់រៀន ឬចេះអានឲ្យច្បាស់នោះទេ។ វាពិតជាគួរឲ្យអនិច្ចារ្យណាស់សម្រាប់អក្សរបុរាណខ្មែរដែលត្រូវបានកប់បាត់ក្នុងដី ឬផ្ទាំងថ្មត្រូវបានខូចខាតទៅតាមពេលវេលា និងធម្មជាតិ ដោយមិនសូវមានអ្នកជួយថែរក្សាអើរពើរដូចមុន។ ចូរនាំគ្នាជួយរក្សាអក្សរបុរាណខ្មែរឲ្យមានជីវិតឡើងវិញ កុំឲ្យបរទេសយកបាត់ឲ្យសោះ។

អត្ថបទស្រាវជ្រាវដោយ ៖ ព្រះចៅខ្លា

ប្រភព៖ ហ្វេសប៊ុក រឿងបុរាណ

Loading...