អគ្គនាយកដ្ឋានកាំកុងត្រូលនៃកម្ពុជា៖ ផលិតផលម្សៅ Buckwheat flour ផលិតនៅប្រទេសបារាំង យីហោ Natur’Avenirត្រូវបានរកឃើញសារធាតុពុលម្យ៉ាង ឈ្មោះថា (Tropane alkaloids)អាចធ្វើឲ្យមនុស្សស្លាប់

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មកមម្ពុជា បានប្រកាសថា អាជ្ញាធរបារាំង ជូនដំណណឹងអំពីការប្រមូលត្រឡប់វិញ នៅផលិតផលម្សៅ Buckwheatដែលផលិតនៅប្រទេសបារាំង យីហោ Natur’Avenir ដែលអាជ្ញាធរបារាំងរកឃើញ សារធាតុ Tropane alkaloids មានប្រភពពីរុក្ខជាតិ ពុល ឈ្មោះ Datura ។

ប្រកាសព័ត៌មានខាងបានបញ្ចាក់ថា Buckwheat flour គេប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិត ម្ហូបងាហារ ដូចជា គុយទាវ មី នំ នំប៉័ង ស្រា ស្រាបៀរនិង ភេសជ្ជៈ។ល។ ការទទួលទានផលិតផលម្ហូមអាហារដែលមានចម្លងចូលសារធាតុនេះ និងបណ្តាលឲ្យប៉ះពាល់ដល់សរីរាង្គ ថ្លើម ឈាម និប្រព័ន្ធសរសៃប្រសាទក្នុងករណីធ្ងន់ធ្ងូបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតអ្នកប្រើប្រាស់ផងដែរ ៕

 

Loading...