អគ្គនាយកពន្ធដារ ​ប្រកាសឲ្យ​​ម្ចាស់​សហគ្រាស អាជីវម្ម​ទៅបង់ពន្ធ​ប៉ាតង់​​ប្រចាំ​ឆ្នាំ ២០១៥

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដល់ម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសទាំងអស់ ឲ្យធ្វើការដាក់ លិខិតប្រកាស និងបង់ពន្ធប៉ាតង់ប្រចាំ២០១៥ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៥ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមដំណឹងដល់លោក លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិ របស់ សហគ្រាសទាំងអស់ ជ្រាបអំពីកាតព្វកិច្ចដាក់លិខិត ប្រកាស និងបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ២០១៥ ដែលចាប់ផ្តើមពីចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ប្រភពដដែលបនត្តថា ក្នុងករណីម្ចាស់អាជីវកម្មទាំងនោះ មិនបានបង់ ឬ ព្យាយាមគេចវេះពីកាតព្វកិច្ចបង់ ប្រាក់ពន្ធ ឬក្លែងបន្លំប័ណ្ណប៉ាតង់ នឹងត្រូវទទួលរងនូវទោស ដែលបានចែងក្នុងច្បាប់សារពើពន្ធ៕

tax info

សាលា​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ផ្លាស់​ប្ដូរ​ទម្លាប់​ការ​ប្រមូល​សំរាម​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *