អគ្គមេបញ្ជាការ ចេញ​បទបញ្ជា​មិនឱ្យ​អង្គភាព​ចំណុះ ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ

​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធ​ពល​ខេមរភូមិន្ទ ចេញ​បទបញ្ជា មិន​អនុញ្ញាត​ឲ្យ​អង្គភាព​ចំណុះ អគ្គបញ្ជាការដ្ឋាន ឈប់​សម្រាក​នៅក្នុង​ថ្ងៃ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​នោះទេ និង​ឲ្យ​ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់​អន្តរាគមន៍ នៅក្នុង​អង្គភាព និង​លើកកម្ពស់​ស្មារតី ត្រៀមប្រយុទ្ធ​ខ្ពស់ សំដៅ​ដោះស្រាយ ឱ្យបាន​ទាន់ពេលវេលា នូវ​រាល់​សភាពការណ៍​នានា ដែល​កើតឡើង ជាយថាហេតុ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ បានចេញ​បទបញ្ជា ស្តីពី​ការគ្រប់គ្រង កម្លាំង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ នា​ថ្ងៃទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០២១​។​

​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថាៈ
១. មេបញ្ជាការ ប្រភេទ​ទ័ព ទ័ព​ជំនាញ នាយក​ស្ថាប័ន និង​សាលា ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល ខេមរភូមិន្ទ ទាំងអស់ ត្រូវ​ចាត់តាំង​ណែនាំ ដល់​កងឯកភាព ក្រោម​ឱវាទ លើកកម្ពស់​ស្មារតី ត្រៀមប្រយុទ្ធ​ខ្ពស់ ប្រចាំការ ប្រចាំ​បញ្ហា សំដៅ​ដោះស្រាយ ឱ្យបាន​ទាន់ពេលវេលា នូវ​រាល់​សភាពការណ៍​នានា ដែល​កើតឡើង​ជាយ​ថា​
​ហេតុ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ដូចខាងក្រោមៈ​

– មិន​អនុញ្ញាតឱ្យ​ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ត្រូវ​ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់​អន្តរាគមន៍​នៅក្នុង​អង្គភាព ១០០ ភាគរយ ។ ក្រោយពេល​ចូលឆ្នាំ ករណី​ជំងឺ​កូ​វី​ង​-១៥ មានការ​ធូរស្រាល កងឯកភាព អាច​អនុញ្ញាត ឱ្យ​ឈប់សម្រាក​សង​វិញ តាម​គោលការណ៍ ប្តូរ​វេន ៥០ ភាគរយ​។
– កងឯកភាព និង​សាលា ក្នុងករណី​ចាំបាច់ ដែល​ត្រូវ​អនុញ្ញាត ឱ្យ​យោធិន ចេញពី​កងឯកភាព និង​សាលា ពេល​ចូល​មកវិញ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៨​ផ្លែ​ជា​កំហិត នៅតាម​កងឯកភាព​នីមួយៗ ដែល​បានរៀបចំ​រួច ដោយ​អនុវត្តតាម​វិធានការ ការពារ​ជំងឺ​កូ​វី​៥-១៩​។​

២-​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិន​អនុញ្ញាត​ឱ្យមាន​ការប្រមូល​ផ្តុំ ដូចជា ជប់លៀង ល្បែង​កម្សាន្ត និង​ពិធី​ផ្សេងៗ រឹតបន្តឹង​ការគ្រប់គ្រង កម្លាំង​ឱ្យបាន​ល្អ ដើម្បី​ត្រៀម​អន្តរាគមន៍ ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូដ​-១៥ ក្នុងករណី​មាន​បទ​បញ្ញា​។​

៣-​មេបញ្ជាការ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស បណ្ដា​ស្ថាប័ន កងឯកភាព ត្រូវ​សហការ​ជាមួយ កងកម្លាំង​នគរបាលជាតិ សមត្ថកិច្ច​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ និង​គណៈបញ្ជាការ ឯកភាព ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា សំដៅ​គ្រប់គ្រង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ឱ្យបាន​ម៉ឺងម៉ាត់ ព្រមទាំង​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​វិធានការ សុខាភិបាល បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-២៩ ឱ្យបាន​ម៉ត់ចត់ ខ្លា​ប់​ខ្លួន នៅតាម​ទីសាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម រមណីយដ្ឋាន និង​ទីកន្លែង​ប្រមូលផ្តុំ​ផ្សេងទៀត នៅ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ នា​ថ្ងៃទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០២១​។​

៤-​រយៈពេល​អនុវត្ត ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។​

៥-​នាយក​ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ព​និង​ទ័ព​ជំនាញ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​អង្គរក្ស នាយក​ស្ថាប័ន និង​សាលា ត្រូវ​ចាត់តាំង​អនុ​វត្តបទ​បញ្ហា​នេះ​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់ និង​រាយការណ៍​ជាប្រចាំ មក​ទីចាត់ការ​កល​យុទ្ធ អគ្គបញ្ជាការដ្ឋាន​៕

Loading...