អគ្គលេខាធិការអង្គការសហប្រជាជាតិអះអាងថានឹងធ្វើឲ្យរដ្ឋប្រហារនៅភូមាបរាជ័យ

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres មានប្រសាសន៏ថា លោកនឹងគៀងគរសហគមន៏អន្តរជាតិ «ដើម្បីធ្វើឲ្យប្រាកដថា រដ្ឋប្រហារនេះបរាជ័យ»។​ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា «វាមិនអាចទទួលយកបានទេបន្ទាប់ពីការបោះឆ្នោត ជាការបោះឆ្នោតដែលខ្ញុំជឿថា បានប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយវាពិតជាមិនអាចទទួលយកបានទេ ចំពោះការបដិសេធឆន្ទៈរបស់ប្រជាពលរដ្ឋ និងលទ្ធផលនៃការបោះឆ្នោត»។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សង្ឃឹមថា ប្រជាធិបតេយ្យនឹងមានវឌ្ឍនភាពម្តងទៀតនៅប្រទេសមីយ៉ាន់ម៉ា។
ប្រភព៖ UN

Loading...