អគ្គលេខាធិការ ចំបាប់៖ ការពង្រឹងបច្ចេកទេស អត្តពលិកនៅខេត្តកំពង់ឆ្នាំគឺត្រៀមរៀបចំប្រកួតជើងឯកថ្នាក់ខេត្តតម្រង់ទិសសម្រាប់កីឡាជាតិលើកទី២

ភ្នំពេញ៖ លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងងា ការពង្រឹងបច្ចេកទេស ដល់អត្តពលិក នៅខេត្តកំពង់ឆ្នាំ នាពេលនេះ ដើម្បីត្រៀមរៀបចំការប្រកួតជើងឯកថ្នាក់ខេត្ត ស្វេងរកកីឡាករកីឡាការិនី ដែលមានសក្តានុពល ក្នុងវិស័យកីឡានេះ មកបណ្តុះបណ្តាលបន្ថែម សម្រាប់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី២ នាខែឧសភា ឆ្នាំ២០១៨នេះ ។

លោក អគ្គលេខាធិការ បានលើកឡើងថា សហព័ន្ធធ្វើនបែបនេះ ព្រោះសហព័ន្ធចង់ ធនធានមនុស្ស ដែលមានសមត្ថភាព និងទេព្យកោសល ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ហើយការបណ្តុះ បណ្តាលនេះអត្តពលិក នឹងត្រូវអនុវត្តបច្ចេកទេសផ្ទាល់ជាមួយគ្រូឧទ្ទេសដែល សហព័ន្ធនាំយកទៅ បង្ហាញពីបច្ចេកទេស និងលក្ខ័ខណ្ឌច្បាប់ប្រកួតស្របតាមស្តង់ដាអន្តរជាតិ ។

លោក បន្តថា អត្តពលិកដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ពីគ្រូឧទ្ទេស ពួកគេត្រូវត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្តកំពង់នាចុងខែកុម្ភៈនេះ បន្ទាប់ជាប់ជាកីឡាករកីឡាការិនីជម្រើសខេត្តពួកគេត្រូវបន្តចូលរួមប្រកួតកីឡាជាតិ តំណាងឲ្យម្តងទៀត និងសម្រាប់ ការប្រកួតជាលក្ខណៈអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

ដោយឡែក លោក ស៊ឹម ព្រឺម អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ទទួល បន្ទុកការងារអប់រំកាយ និងកីឡា បានលើកឡើងថា វគ្គបណ្តុះបណ្តាលបច្ចេកទេស និងច្បាប់ប្រកួត ក្រោមជំនួយ របស់សហព័ន្ធចំបាប់កម្ពុជា នាពេលនេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ ខ្លាំង ដល់គ្រូ និងកីឡាករកីឡាការិនីចំបាប់ក្នុងខេត្ត របស់លោក ព្រោះទទួលបទពិសោធន៍ ពីគ្រូរបស់សហព័ន្ធ យកមកអភិវឌ្ឍន៍សមត្ថភាពបន្ថែមនៅថ្នាក់ក្រោម ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អត្តពលិកកីឡាចំបាប់នៅតាមបណ្តាខេត្តនេះ នឹងបន្តធ្វើទៅកាន់ខេត្ត ពោធិ៍សាត់ ព្រៃវែង និងខេត្តកណ្តាល ដែលធ្វើរៀងរាល់សប្តាហ៍ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែម ដល់ អណាព្យាបាលអត្តពលិក គ្រូបង្វឹក មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ឲ្យដឹងពីការវិវត្តថ្មីៗក្នុងវិស័យកីឡាចំបាប់ តាមសហព័ន្ធអន្តរជាតិ៕

Loading...