អគ្គលេខាធិការ អាជ្ញាធរមីន​ស្នើអោយប្រតិបត្តិការ ជួយបោសសំអាតមីន និងយុទ្ធភ័ណ មិនទាន់ផ្ទុះ

ខេត្តរតនគិរី៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការ អាជ្ញាធរមីន អមដំណើរដោយ លោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងតំណាងអង្គការ MAG និងអង្គការ NPA ដែល ជាប្រតិបត្តិការ បោសសំអាតមីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ប្រចាំក្នុងខេត្តរតនគិរី នារសៀល ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៧ បានអញ្ជើញចុះពិនិត្យ ទីតាំងបោសសំអាតមីន និងយុទ្ធភ័ណ មិនទាន់ផ្ទុះ របស់អង្គការ MAG និងអង្គការ NPA មួយកន្លែង ស្ថិតនៅចំការស្វាយចន្ទី ក្នុងភូមិសាស្ត្រ ភូមិ៣ សង្កាត់កាចាញ ក្នុងបានលុង ខេត្តរតនគិរី ។

ក្នុងឪកាសនេះ លោក អគ្គលេខាធិការ អាជ្ញាធរមីន បានស្នើដល់អង្គការទាំងពី ជួយអន្តាគមន៍ ជាបន្ទាន់ ក្នុងការ បោសសំអានមីន និងយុទ្ធភ័ណ មិនទាន់ផ្ទុះ នៅភូមិសាស្ត្រនេះ ពីព្រោះវាមាន ហានីភ័យ ខ្ពស់ណាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិ ហើយរដូវប្រមូលផលស្វាយចន្ទី ក៍ជិតមកដល់ បើ នៅក្នុងចំការរបស់ពួកគាត់ ពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ យ៉ាងដូច្នេះ គឺ មានគ្រោះថ្នាក់ណាស់សម្រាប់ ប្រជាពលរដ្ឋនៅតំបន់នេះ តាមការបញ្ជាក់ពីមន្ទីរអង្គការ MAG បានអោយដឹងថា ក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋក្នុង ភូមិ៣នេះប្រតិបត្តិករ MAG បានរកឃើញគ្រាប់មិនទាន់ផ្ទុះ ជាច្រើន ដែលជាប្រភេទ គ្រាប់បែកចង្កោម ឬហៅថាគ្រាប់ ប៉ុមប៊ី រាយប៉ាយគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រនេះ លោកបន្តថា MAG និងពន្លឿន ធ្វើការបោស សំអាតគ្រប់គ្រាប់ទាំងនេះ ដើម្បីកុំអោយប្រជាពលរដ្ឋ មានការព្រួយបារម្ម ក្នុងការប្រមូល កសិផលរប់ពួកគាត់ ។

នៅក្នុងជំនួបជាមួយ ប្រជាពលរដ្ឋ ក្នុងភូមិខាងលើ លោកទេសរដ្ឋមន្ត្រី លី ធុជ បានទឿនគ្រើនរំលឹក ដល់ក្រុមអ្នកភូមិនេះ មិនត្រូវប៉ះពាល់អ្វីដែលសង្ស័យថា ជារបស់គ្រោះ ថ្នាក់ និងសូមរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរភូមិ ឃុំ ហើយក្នុងអំឡុងពេលដែល ប្រតិបត្តិករ កំពុងធ្វើការបោសសំអាត សូមផ្អាកទៅចំការ ឬដើរពាសវាលពាសកាល កន្លែង មានសញ្ញាហាមឃាត់ ឬសញ្ញាគ្រោះថ្នាក់ពីព្រោះវាអាចធ្វើអោយគ្រោះថ្នាក់គ្រប់ពេលវេលា ។

គួររំលឹកថា ក្នុងចំការស្វាយចន្ទី ភូមិសាស្ត្រខាងលើនេះ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ មានករណីផ្ទុះគ្រាប់បែក ចង្កោម មួយគ្រាប់ បណ្តាលអោយ បុរសម្នាក់ រងរបួស ជាទំងន់ ខណដែលបុរសរូបនោះ ធ្វើការកាត់ស្មៅ សំអាតក្នុងបរិវេនចំការរបស់គាត់ ហើយ ប៉ះចំគ្រាប់ ប៉ុមប៊ី ផ្ទុះតែម្តង ។
ក្រោយកើតហេតុ ថ្ងៃនោះដែរ អង្គការ MAG ដោយមានការ រាយការណ៍ ពីសមត្ថកិច្ច អង្គការក៍បានចុះទៅកន្លែងកើតហេតុ ធ្វើសកម្មភាព រុករកគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ហើយលទ្ធផលបង្ហាញថា ក្នុងចំការស្វាយចន្ទី ជនរងគ្រោះ ពោរពេញ ដោយគ្រាប់បែកចង្កោម ៕ ប្រមាញ់ព័ត៌មាន

Loading...