អគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវឱ្យសាធារណជនកុំចែកចាយបន្ដរូបភាព និងខ្លឹមសារ​ក្លែងក្លាយ បង្ហោះនៅលើ Facebook ឈ្មោះ Jay Varman

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាមគេហទំព័រផ្លូវការ អំពាវនាវឱ្យសាធារណជន កុំចែកចាយបន្ដនូវរូបភាព និងខ្លឹមសារ​ក្លែងក្លាយមួយ បង្ហោះនៅលើ Facebook ឈ្មោះ Jay Varman ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ប្រភពបានជូនដំណឹងដល់សាធារណជន និងមតិជាតិ-អន្តរជាតិ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា Account Facebook បានបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារនាយនគរបាលជាតិជាន់ខ្ពស់ ។ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ (Share) ឬក៏ឆ្លើយតប (Comment) ចំពោះ Account Facebook នេះឲ្យសោះ ព្រោះថា​ រាល់ការចែកចាយ (Share) ឬការអត្ថាធិប្បាយណាមួយ (Comment) វាអាចប្រឈមនឹងផ្លូវច្បាប់ ។

សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា សាធារណជន និងមតិជាតិ-អន្តរជាតិ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មេត្តាជ្រាបថា Account Facebook ឈ្មោះ Jay Varman បានបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ នាយនគរបាលជាតិជាន់ខ្ពស់។

​ដូច្នេះ​សូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ ​ឬក៏ឆ្លើយតប​ចំពោះ Account Facebook ឈ្មោះ Jay Varman នេះឲ្យសោះ ព្រោះថា​​រាល់ការចែកចាយ​ ឬក៏ឆ្លើយតប​វាអាចប្រឈមនឹងផ្លូវច្បាប់​ ៕​

 

Loading...