អគ្គស្នងការដ្ឋាននគរបាលជាតិគ្រោងចេញផ្សាយកាសែតប្រចាំថ្ងៃ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៤នៅទីស្តីការក្រសួង ឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានសុំអនុសាសន៍ពីឯកឧត្តម ខៀវ កា ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីឱ្យការចេញផ្សាយរបស់កាសែត នគរបាលដែលគ្រោងចេញផ្សាយប្រចាំថ្ងៃ បង្ហាញអំពីការងាររបស់ នគរបាល និងផ្ដល់ព័ត៌មានជូនសាធារណជនទូទៅទាក់ទងនឹងការ ងារសន្តិសុខសង្គមនោះ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ក៏បានស្នើសុំមតិយោបល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីឱ្យការចេញផ្សាយរបស់កាសែតនគរបាលជាតិ នេះមានខ្លឹមសារ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងសា ធារណជនទូទៅ និងបានស្នើឱ្យក្រសូងព័ត៌មានជួយរៀបចំបែបបទ និងផ្ដល់អាជ្ញាប័ណ្ណ ចំពោះការចេញផ្សាយកាសែតនគរបាលជាតិនេះ ផង ។ ឯកឧត្តមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការចេញផ្សាយ កាសែតនគរបាល ខណៈពេលបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺមានគ្រប់បែបយ៉ាង ចាប់តាំងពីកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ និងបណ្ដាញព័ត៌មានសង្គម ដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ការចេញផ្សាយទទួលបានការគាំទ្រ និងបម្រើផលប្រយោជន៍រួមរបស់ ជាតិទាំងមូល ។ ឯកឧត្តមបានបញ្ជាក់ថា កាសែតនគរបាលជាតិ ដែល ត្រូវចេញផ្សាយប្រចាំថ្ងៃ គឺដើម្បីផ្ដល់ព័ត៌មាន និងជូនដំណឹងដល់ប្រ ជាពលរដ្ឋទាក់ទងនឹងតួនាទីការងារសមត្ថកិច្ចរបស់នគរបាល និង ហេតុការណ៍ដែលកើតឡើងនៅក្នុងសង្គមផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកថា ការបង្កើតកាសែតនេះ គឺជាការល្អក្នុងការផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទាក់ ទងនឹងការងារ និងនីតិវិធីរបស់នគរបាល ដែលកំពុងអនុវត្ដន៍សកម្ម ភាពប្រចាំថ្ងៃ ។ ឯកឧត្តមរដ្ឋមន្រ្ដីលើកឡើងថា នគរបាលជាតិត្រូវ តែប្រើប្រាស់កាសែតនេះជាមធ្យោបាយដ៏មានសារៈសំខាន់ ដើម្បីចូល រួមចំណែកជួយពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋអំពីបញ្ហា ដែលបានកើត ឡើងនៅក្នុងសង្គម ដូចជាការងារ និងសមត្ថកិច្ចរបស់នគរបាលក្នុង ការផ្សព្វផ្សាយព័ត៌មាន ឬមិនផ្សាយព័ត៌មានទាក់ទងនឹងការងារសន្ដិ សុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម ។

ក្រៅពីគម្រោងចេញផ្សាយកាសែតនេះ អគ្គស្នងការដ្ឋាននគរ បាលជាតិក៏មានគេហទំព័រ បណ្ដាញព័ត៌មានសង្គម ក្នុងការផ្ដល់ព័ត៌ មានរបស់នគរបាលជាតិជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយ ហើយតាមរយៈនេះនឹងជួយបង្ហាញអំពីសកម្មភាពការងារ និងរូបភាព ជាវិជ្ជមានរបស់នគរបាលជាតិ ក្នុងការចូលរួមចំណែកបម្រើផលប្រ យោជន៍សន្ដិសុខសង្គមផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *