អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន តំណាងសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាខេត្តពោធ៍សាត់ លោក ម៉ក់ រ៉ា មន្ត្រីរាជការ និងកងកម្លាំងទាំង៣ នៃខេត្តពោធិ៍សាត់ នាថ្ងៃទី១៤កញ្ញាឆ្នាំ២០២០នេះ ផងដែរ ។

ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ គឺលោកឧត្តមសេនីយ៍ទោ ស ថេង ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវចូលនិវត្តន៍។

អតីតស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ត្រូវបានដាក់ឲ្យចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្អាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

Loading...