ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជា ការនគរបាលជាតិទទួលទិសភូមិភាគ៤និងភូមិភាគ៥ លោកលើកឡើងនឹងផ្តល់រង្វាន់ជាទីគាប់ចិត្តប្រសិនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបង្ក្រាបបានមេខ្លោងធំជួញដូរ គ្រឿងញៀននៅពីក្រោយខ្នងនៃការចាត់តាំងបណ្តាញប្រព្រឹត្តបទល្មើសគ្រឿងញៀន ខុស ច្បាប់។
ឯកឧត្តមនាយឧត្តមសេនីយ៍បានលើកឡើងទៀតថាបញ្ហាគ្រឿងញៀនត្រូវតែ បង្ក្រាប ឱ្យដល់ប្ញសគុល ប្រសិន ចាប់អ្នលក់ចែលចាយតូចៗ បានហើយត្រូវតាម ដានស្រាវ ជ្រាវ បង្ក្រាបមេខ្លោងធំនៅពីក្រោយថែមទៀតពីព្រោះមេខ្លោងធំដែលជាអ្នកចាត់តាំងរៀបចំបណ្តាញសម្រាប់ឱ្យធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀន។លោកលើកឡើងទៀតថា បញ្ហា គ្រឿង ញៀនជារឿងកង្វល់នៅក្នុងសង្គមជាពិសេសទៅលើយុវជនដែលជាទំពាំងស្នងប្ញស្សី។
បើមិនមានវិធានការបង្ការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពនោះទេបញ្ហាគ្រឿងញៀននិងបង្កឱ្យកើតភាពហ្វឹកវក្នុងសង្គមកាន់តែធ្ងន់ធ្ងរ លោកសូមអំពាវនាវដល់ សមត្ថកិច្ច កុំពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀននេះ។ពីព្រោះថាអ្នកញៀនថ្នាំខ្លាំងរហូតដល់ហ៊ាន ចាក់ កាប់ សម្លាប់ឳពុកម្តាយនិងប្រពន្ធកូនក៏មានផងដែរ។ការថ្លែងបែបនេះនៅក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជា ការនគរបាល ជាតិ ទទួល ទិសភូមិភាគ៤និងភូមិភាគ៥បានអ ញ្ជើញចូលរួមជាគណៈ អធិបតី ក្នុងឱកាស ពិធីបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០១៥ របស់ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥។
យោង តាមរបាយការណ៍បូកសរុបការងាររបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុង ឆ្នាំ ២០១៤ បទល្មើសគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបង្ក្រាបបាន៨៤លើក ឃាត់ខ្លួនជនសង្ស័យបាន៣០៩នាក់ ក្នុងនោះស្រី២៧នាក់ ដកហូតវត្ថុតាងនៅថ្នាំញៀនចំនួន១៥,៦៨៩គ្រាប់ ម៉ាទឹកកក២៧៩កូនថង់តូច ស្មើនិងទម្ងន់៧៤៨.៨ ក្រាម ថ្នាំកេតាមីន ២០ប្រអប់ ស្មើនិង៥០០ដប រថយន្ត៣គ្រឿងម៉ូតូ២៧គ្រឿង ប្រាក់ខ្មែរ ប្រាក់ថៃ និងដុល្លារសរុបជិត៣លានរៀល៕វិច្ឆិកា