អគ្គិភ័យកំពុងឆេះផ្សារសាមគ្គី ត្រពាំងរពៅ ស្រុកទឹកឈូរ ខេត្តកំពត ទ្រង់ទ្រាយធំ!

ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា អគ្គិភ័យកំពុងឆេះផ្សារសាមគ្គីត្រពាំងរពៅ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត វេលាម៉ោង៨យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយ ក្នុងនោះក្រៅពីសមត្ថកិច្ចខេត្តកំពត សមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីស្រុកព្រៃនប់ ទៅជួយអន្តរាគមន៍ផងដែរ។

សមត្ថកិច្ចមូលដ្ឋាន មិនទាន់សន្និដ្ឋានថា អគ្គីភ័យខាងលើនេះ បណ្តាលមកពីមូលហេតុអ្វីនោះនៅឡើយទេ៕

Loading...