អគ្គិភ័យឆាបឆេះតូបលក់ចាប់ហួយមួយតូប និងបន្ទប់ជួលអស់២បន្ទប់ថែមទៀត រួមទាំងសម្ភារៈមួយចំនួន ស្ទើរទាំងស្រុង នៅភ្នំពេញ

ភ្នំពេញ ÷ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចជាប់និងស្តុបទំនប់កប់ស្រូវ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់តូប មានឈ្មោះ ហូក ធារី ភេទស្រីអាយុ៤១ ឆ្នាំ មុខរបរលក់គ្រឿងភេសជ្ជៈបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនេះ រូបគាត់បានចាក់សោតូបចោល រួចចេញទៅសំរាកនៅផ្ទះមួយទៀត ជិតបន្ទប់លក់ដូរនេះ បន្ទាប់មកស្រាប់តែដល់ម៉ោងកើតហេតុ បានបងប្អូនប្រជាពលរដ្ឋរស់នៅជិតផ្ទះ បានរត់ទៅគោះទ្វារប្រាប់រូបគាត់ថា ភ្លើងកំពុងតែឆេះតូប និងបន្ទប់ជួល២បន្ទប់ទៀតរបស់គាត់អស់ហើយ ឮបែបនេះគាត់ក៏ប្រញាប់ប្រញាល់ស្រែកឲ្យអ្នកជិតខាងជួយ យកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកជួយបាញ់ទប់ស្កាត់សិន ដោយសភាពអណ្តាត់ភ្លើងនៅតែឆាបឆេះឡើង ។ ហេតុការណ៍នេះមិនមានអ្នកស្លាប់ និងមិនមានអ្នករបួសនោះទេ។ ចំណែកឯការខូចខាត ឆេះអស់មួយតូប និងបន្ទប់ជួលអស់២បន្ទប់ រួមមានគ្រឿងកំប៉ុងនៅក្នុងតូបនោះឆេះអស់ស្ទើរទាំងស្រុង៕

Loading...