អគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង នៅក្នុងសង្កាត់ឬស្សីកែវ

ភ្នំពេញ៖ អគ្គីភ័យ បានឆាបឆេះផ្ទះជួល ១ខ្នង នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងត្រូវបានកងកម្លាំងនគរបាលពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ បានរលត់ទៅវិញ អស់រយៈពេលជាងកន្លះម៉ោង។
បើតាមសំដីម្ចាស់ផ្ទះខាងលើ បានប្រាប់ថា មុនពេលកើតហេតុ កូនស្រីរបស់ខ្លួន បានឃើញអណ្តាតភ្លើងឆេះ និងមានផ្សែងក្មួលក្មាញ់ ពីជាន់ក្រោម ហើយក៏ស្រែកផ្អើលឆោឡោឲ្យគេជួយ ប៉ុន្តែដោយសារតែអំណាចភ្លើងខ្លាំងពេក បានធ្វើឲ្យអគ្គីសភ័យលេបត្របាកផ្ទះ ១ខ្នង ដែលមានបន្ទប់ជួលចំនួន ៧បន្ទប់ រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះ តែសំណាង់គ្មានអ្នករងបួស។
កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានប្រើរថយន្តបាញ់ពន្លត់ទឹកចំនួន ៤គ្រឿង នឹងបានបាញ់ពន្លត់មិនឲ្យឆាបឆេះរាលដាលទៅផ្ទះដទៃទៀត៕

AqMSBYi-N8TNglEfk9k3541G6mJdv1fdicU8wnl2ov7v

Loading...

Leave a Reply

Your email address will not be published. Required fields are marked *