អគ្គិភ័យឆាបឆេះផ្សារក្រុងស្ទឹងត្រែងខូចខាតតូបលក់ដូរ១២២០តូប

ខេត្តស្ទឹងត្រែង៖ អគ្គិភ័យដែលមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះបានធ្វើឲ្យទ្រព្យសម្បត្តិអាជីវករយ៉ាងច្រើនមហាសាលក្លាយជាផេះតែមួយប៉ព្រិចភ្នែក ។ ជាក់ស្តែងតូបលក់ដូរក្នុងផ្សារក្រុងស្ទឹងត្រែងរហូតដល់១២២០តូប ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដោយសមត្ថកិច្ចគ្មានសមត្ថភាពទប់ស្កាត់ភ្លើងឆេះផ្សារនេះបានឡើយ ។

ហេតុការណ៍ភ្លើងឆេះផ្សារនេះបានកើតឡើងនៅវេលាយប់ គឺម៉ោង១០និង១០នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ។ រថយន្តពន្លត់អគ្គិភ័យខេត្តស្ទឹងត្រែង៣គ្រឿង រថយន្តដឹកទឹករបស់មន្ទីរសាធារណការ២គ្រឿង និងរថយន្តដឹកទឹករបស់ពលរដ្ឋ៣គ្រឿង ព្រមទាំងរថយន្តពន្លត់អគ្គិភ័យមកពីខេត្តក្រចេះផងដែរបានចូលរួមសកម្មភាពបាញ់ទឹកពន្លត់ភ្លើងឆេះផ្សារនេះដែរ ប៉ុន្តែពុំមានសមត្ថភាពគ្រប់គ្រងសភាពការណ៍នោះឡើយ ។

ប្រភពពីកម្លាំងចុះអន្តរាគមន៍ករណីនេះបានបញ្ជាក់ថា មូលហេតុគ្រប់គ្រងសភាពការមិនបាន ក៏ដោយសារតែអណ្តាតភ្លើងឆាបឆេះលឿនខ្លាំងពេក ព្រមទាំងមានការផ្ទុះធុងហ្គាសកើតឡើងព្រមគ្នា ។

ប្រភពបញ្ជាក់ថា អាជ្ញាធរបានត្រឹមតែយកអេស្កាវ៉ាទ័រកាយពង្រាបតូបសងខាងផ្សារ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងឆេះរាលទៅកាន់លំនៅឋានពលរដ្ឋដែលនៅក្បែរផ្សារនោះតែប៉ុណ្ណោះ ។ ករណីនេះបណ្តាលឲ្យតូប១២២០តូបរងការខូចខាត ៕

photo691526822154840087

Loading...

Leave a Reply

Your email address will not be published. Required fields are marked *