(បាត់ដំបងបឋម)៖ អគ្គិភ័យ បានឆាបឆេះផ្សារណាត់ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ ។
ភ្លាមៗនោះ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង។ យ៉ាងណាមិនទាន់ដឹងច្បាស់ថាករណីឆាបឆេះនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ។
ភ្លាមៗ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុយ៉ាងសស្រាកសស្រាំដើម្បីសង្គ្រោះ ៕