អគ្គិភ័យឆេះផ្ទះជនជាតិចារាយមួយកន្លែង បណ្តាលឲ្យខូចខាត នៅរតនគិរី

រតនគិរី: ករណីអគ្គិភ័យមួយកើតឡើង ឆេះផ្ទះរបស់ប្រជាពលរដ្ឋ ខណ:ម្ចាស់ផ្ទះមិនបាននៅ ផ្ទះទៅចម្ការបាត់ ត្រង់ចំណុចភូមិឡំចាស់ចម្ងាយពីប៉ុស្តិ៍សន្តិសុខ ភូមិឡំប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។

ម្ចាស់ផ្ទះឈ្មោះ ពូយ ស្វីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ចារ៉ាយ មុខរបរ កសិករ និងប្រពន្ធឈ្មោះ សេវ ធៀន ជនជាតិ ចារាយ មុខរបរកសិករ ។

សម្ភារ:ខូចខាតរួមមានដូចខាងក្រោម:
– លុយចំនួន ២,២០០,០០០៛
– ថ្នាំបាញ់ស្មៅចំនួន០៦ កេះ
– ម៉ាស៊ីនត្រង់ស៊ីន័រ០១ គ្រឿង
– ម៉ាស៊ីនកាត់ស្មៅ០១ គ្រឿង
– ម៉ាស៊ីនបាញ់ថ្នាំ០១ គ្រឿង
– ម៉ូតូកែច្នៃ០១ គ្រឿង
– កង់០២ គ្រឿង
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីសន្លឹក សៀវភៅស្នាក់នៅមួយក្បាល
– សូឡា០១ផ្ទាំងនឹងអាគុយ០២គ្រាប់
– ស្រូវចំនួន០១បេ និងអង្ករចំនួន០១បេ
– ផ្ទាំងរូបចាក់ចំនួន០៥ ផ្ទាំង
– កូនសត្វឆ្កែចំនួន០៣ ក្បាលងាប់អស់ ។

មូលហេតុ: សង្ស័យបណ្តាលមកពីផ្ទុះសេផ្ទាំងសូឡា ។

ករណីនេះ កម្លាំងជំនាញមិនបានយករថយន្តអគ្គិភ័យ ទៅជួយពន្លត់ទាន់ពេលវេលាទេ ពីព្រោះមានចម្ងាយ ឆ្ងាយ ការធ្វើដំណើរទៅពុំទាន់ បណ្ដាលឱ្យឆេះអស់តែម្ដង៕

Loading...