អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមនមួយដង្ហើមចង្រឹត

ភ្នំពេញ៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយដង្ហើមចង្រឹត ក៏រលត់ទៅវិញ ស្ថិតនៅតាមផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានរលត់ទៅវិញនៅវេលាម៉ោង ជិត១រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយមានអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ផ្ទះកើតហេតុជាប្រភេទផ្ទះល្វែង ហើយទើបសាងសង់ហើយ ដើម្បីទុកជួល។

សម្រាប់ករណីនេះ សមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិភ័យ ដែលបានកើតឡើងនៅលើពិដានជាន់ទី២ ៕

 

Loading...