អគ្គិភ័យឆេះសណ្ឋាគារ KING GRAND BOUTIQUE HOTEL បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ អគ្គិសភ័យ បានឆាបឆេះសណ្ឋាគារ KING GRAND BOUTIQUE HOTEL បានបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចពន្លត់អគ្គិសភ័យ ចុះជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១២.០០នាទីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតពេលហេតុ គេឃើញបានឃើញមានក្រុមជាងដែកកំពង់តែជួសជុលសណ្ឋាគារនៅជាន់ទី៧ ដោយបានផ្សារដែក បែកផ្កាភ្លើងខ្ទាតកម្ទិចទៅប៉ះជាមួយក្ដា ផ្លាគារ បង្កជាផ្សែងឆេះហុយខ្លាំងឡើងៗ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល រួចបាននាំគ្នា ទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋាននិងស្នើសុំកម្លាំងជំនាញការិយាល័យពន្លត់និងបង្ការគ្រោះអគ្គិសភ័យ យករថយន្តពន្លត់អគ្គិសភ័យចំនួ២គ្រឿងមកជួយបាញ់ពន្លត់ជាស្ថាពរភ្លាមៗ ។

ក្រោយហេតុការណ៍នេះ សមត្ថកិច្ច បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិសភ័យនេះ ដើម្បីចូលរួមទប់ស្កាត់នៅហានិភ័យគ្រប់បែបយ៉ាងដែលអាចកើតមានឡើងដោយយថាហេតុ ៕

Loading...