អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយប៉ោក អស់ចំនួន ០៩ខ្នង

ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋចំនួន ០៩ខ្នង ធ្វើអំពីឈើលើថ្មក្រោម នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិឡកំបោរ ក្រុមទី២ សង្កាត់ស្វាយប៉ោក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆាបឆេះ ទាំងស្រុង ។
បើតាមសំដីពីលោកមេភូមិ បានប្រាប់អង្គភាពយើងថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៩ខ្នង ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ គឺរួមមានឈ្មោះ៖ ទី១ ឈ្មោះ ជួន សំអោ ភេទ ប្រុស អាយុ ៧០ឆ្នាំ, ទី២ ឈ្មោះ ចាន់ ប៉ន ភេទ ប្រុស អាយុ ៦៨ឆ្នាំ, ទី៣ ឈ្មោះ កុរ សំអឿន ភេទ ស្រី អាយុ ៤៥ឆ្នាំ, ទី៤ ឈ្មោះ សេង សុភ័ណ្ឌ ភេទ ស្រី អាយុ ៦៨ឆ្នាំ, ទី៥ ឈ្មោះ សាយ សុខខឿន ភេទ ប្រុស អាយុ ៤៥ឆ្នាំ, ទី៦ ឈ្មោះ អោម ណារ៉េត ភេទ ស្រី អាយុ ៦៨ឆ្នាំ, ទី៧ ឈ្មោះ ប៉ែន សារី ភេទ ស្រី អាយុ ៦៧ឆ្នាំ, ទី៨ ឈ្មោះ នួន សុខខេន ភេទ ស្រី អាយុ ៤៣ឆ្នាំ, ទី៩ ឈ្មោះ នួន សុខឃីម ភេទ ស្រី អាយុ ៤១ឆ្នាំ, ដែលមានទំហំ ៧ម៉ែត្រ × ៨ម៉ែត្រ ចំនួន ១ខ្នង, ទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ ចំនួន ៧ខ្នង, ទំហំ ៧ម៉ែត្រ × ៩ម៉ែត្រ ចំនួន ២ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុង ។
សមត្ថកិច្ចបានប្រាប់ថា អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណជា ៤:៣០នាទី ដោយក្នុង ប្រតិបត្តិការនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ១២គ្រឿង បានបាញ់ទឹកពន្លត់អស់ចំនួន ១១គ្រឿង ចំណែកឯរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងទៀត មកពីក្រុមហ៊ុនតេឡាក៏បានបាញ់ពន្លត់ផងដែរ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់អង្គភាពយើងថា ករណីគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិភ័យ ។ ក្នុងហេតុការណ៍នេះ គឺមិនមានការប៉ះពាល់ដល់អាយុជីវិតអ្នកណាម្នាក់ទេ ។

13-12-201565071

Loading...

Leave a Reply

Your email address will not be published. Required fields are marked *