អគ្គិភ័យបានឆាប់ឆេះលំនៅឋានប្រជាពលរដ្ឋនៅភូមិស្រះពោធិ៍ ស្រុកពញាឮយ៉ាងតិច៨ខ្នងទាំងយប់

ខេត្តកណ្តាល៖ លំនៅឋានប្រជាពលរដ្ឋយ៉ាងតិច៨ខ្នងត្រូវអគ្គិភ័យបាបឆេះអស់ទាំងស្រុងទាំងយប់អធ្រាត្រ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើនសន្ធឹក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសហគមន៍បូរីកីឡា ភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ៖

១-ឈ្មោះចាន់ ស្រី ភេទស្រី អាយុ ឆ្នាំ ខូចខាតផ្ទះទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ សង់ពីឈើ ជញ្ជាំងស្លឹក ប្រកសង្កសី, ២-ឈ្មោះ សាន ណារ៉ា ភេទស្រី អាយុ ឆ្នាំខូចខាត ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ សង់ពីឈើប្រសង្កសី, ៣-ឈ្មោះខាន់ ស្រីពៅ ភេទស្រី អាយុ៣០ ឆ្នាំ ខូចខាតផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ សង់ពីឈើ ជញ្ជាំងស្លឹក ប្រកសង្កសី, ៤-ឈ្មោះ រស់ សុខគា ភេទស្រី អាយុ ឆ្នាំខូចខារផ្ទះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ, ៥-ឈ្មោះ ឡាយ សំអុល ភេទប្រុស អាយុ ឆ្នាំខូចខាតផ្ទះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ, ៦-ឈ្មោះគុច ស្រីស ភេទស្រី អាយុ ឆ្នាំខូចខាតផ្ទះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ សង់ពីឈើប្រកសង្កសី, ៧-ឈ្មោះឌី វណ្ណា ភេទប្រុស អាយុ ឆ្នាំខូចខាតផ្ទះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ ម៉ែត្រ និង ៨-ឈ្មោះ ហ៊ឹម ហឿនភេទ ស្រី អាយុ ឆ្នាំខូចខាតផ្ទះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៥ម៉ែត្រ ។

នគរបាលបានឲ្យដឹងថា មុនដំបូង អគ្គិភ័យនេះកើតឡើងដោយសារឆ្លងចរន្ត ឆេះផ្ទះលោកស្រី ខាន់ ស្រីពៅ រួចក៏ចេះរាលដាលទៅផ្ទះផ្សេងទៀតជាបន្តបន្ទាប់ ។ រថយន្តពន្លត់អគិភ័យចេញទៅជួយពន្លត់ដែរ តែដោយផ្ទះធ្វើអំពីជញ្ជាំងស្លឹក ទើបសន្ទុះនៃការឆាបឆេះមានល្បឿលឿន ធ្វើឲ្យផ្ទះ៨ខ្នងឆាបឆេះ បាត់បង់ទ្រព្យសម្បត្តិ ៕

1 2 3

Loading...