អគ្គិភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោរសន្ធៅ ក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប​ម៉ុង នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពី ព្រលប់ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២១ មានអគ្គិភ័យមួយបានឆាបឆេះព្រៃកក់យ៉ាង សន្ធោរសន្ធៅនៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប​ម៉ុង​ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការ​ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ​ ។

​ មុនកើតហេតុ​ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងនេះ បានឃើញភ្លើងឆេះគំនរសំរាមជាប់ផ្លូវទំនងគេដុត ហើយពន្លត់មិនអស់ ​ក្រោយមកក៏ឆេះកាន់តែខ្លាំងហើយរាលដាលធំឡើងៗ​ ទើបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍​បាញ់ពន្លត់​ ។

​ សមត្ថកិច្ចជំនាញបានប្រើប្រាស់ឡានទឹកអស់ចំនួន២គ្រឿង​ក៏រលត់ទៅវិញជាស្ថាពរ​ ដោយមិនរាលដាលដល់បុរីជីបម៉ុង​ ឬផ្ទះបងប្អូនប្រជាពលរដ្ឋ​នោះទេហើយក៏មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសដែរ​៕

Loading...