អគ្គិភ័យ​ឆាបឆេះ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ធ្វើ​ឱ្យ​ផ្សែង​ខ្មៅ​គ្របដណ្ដប់​ពេញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​

​អគ្គិភ័យ​ឆាបឆេះ​នៅ​មជ្ឈមណ្ឌល​ ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ធ្វើ​ឱ្យ​ផ្សែង​ខ្មៅ​គ្របដណ្ដប់​ពេញ​ផ្លូវ​រថ​ ភ្លើង​ក្រោម​ដី​នៅ​ក្បែរ​នោះ​បណ្ដាល​ឱ្យ​ អ្នកដំណើរ​ម្នាក់​ស្លាប់​ និង​ជាង​៨០​នាក់​ បញ្ជូន​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ។​

​ផ្សែង​ខ្មៅ​គ្របដណ្ដប់​ពេញ​ផ្លូវរ​វ​ភ្លើង​ ក្រោម​ដី​ជិត​តំបន់​ផ្សារ​ទំនើប​ L´Enfant​ Plaza​ នៅ​ពេល​ដែល​ផ្សារ​ទំនើប​នោះ​ មាន​អគ្គិភ័យ​កើតឡើង​កាលពី​រសៀល​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​។​ អ្នក​ដែល​ រង់ចាំ​រថភ្លើង​នៅ​ផ្លូវ​ក្រោម​ដី​នោះ​ពិបាក​ ក្នុង​ការ​ដកដង្ហើម​ ។​ ចំណែក​អ្នកដំណើរ​ នៅ​លើ​រថភ្លើង​បាន​ដេក​ក្រាប​នៅ​លើ​រថ​ ភ្លើង​ពេល​ផ្សែង​ខ្មៅ​គ្របដណ្ដប់​គ្រប់​ទី​ កន្លែង​ទាំងអស់​ ។​ អ្នកដំណើរ​ជាប់​នៅ​ ខាងក្នុង​រថភ្លើង​ប្រមាណ​៤០​នាទី​ ទើប​ ក្រុម​ជួយ​សង្គ្រោះ​ជួយ​ចេញ​ក្រៅ​បាន​ ។​ អ្នកដំណើរ​មាន​ភាព​តក់ស្លុត​ស្លន់ស្លោ​ យ៉ាង​ខ្លាំង​ដោយ​មិនដឹង​ថា​ មានរឿង​អ្វី​ កើតឡើង​នោះ​ឡើយ​ ដោយ​ស្រាប់តែ​ មាន​ផ្សែង​ខ្មៅ​គ្របដណ្ដប់​ពាសពេញ​ដង​ ផ្លូវ​បែប​នេះ​ ។​ ស្ដ្រី​ម្នាក់​នៅ​លើ​រថភ្លើង​ បាន​បាត់បង់​ជីវិត​ដោយ​ថប់ដង្ហើម​ផង​ ភ័យ​ផង​ ។​

​ក្រោយ​ហេតុការណ៍​ខាងលើ​ចរាចរណ៍​ រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ត្រូវ​ផ្អាក​ស្ទើរតែ​ទាំងស្រុង​ ឬ​ក៏​ផ្លាស់​ប្ដូរ​ ទិស​ដៅ​បញ្ចៀស​ហេតុការណ៍​អាក្រក់​ កើតឡើង​ ។​ អ្នកដំណើរ​នៅ​លើ​រថភ្លើង​ មួយ​ចំនួន​ភ័យ​ខ្លាច​ក៏​បាន​វាយ​បំបែក​ កញ្ចក់​ប​ង្អូ​ចរត់​ភ្លើង​ ហើយ​រត់​ចេញ​ក្រៅ​ ទាន់​ពេលវេលា​។​ លោក​អា​ឡិច​ អ្នក​ ដំណើរ​នៅ​លើ​រថភ្លើង​បាន​និយាយ​ទៅ​ កាន់​ព័ត៌មាន​ស៊ី​អិន​អិន​ថា​ នៅ​ពេល​ នោះ​ យើង​មិន​អាច​ទំនាក់ទំនង​ជាមួយ​ អ្នក​នៅ​ខាងក្រៅ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ ឡើយ​ ។​ ខ្ញុំ​ព្យាយាម​ទូរស័ព្ទ​ទៅ​កាន់​ឪពុក​ ម្ដាយ​ តែ​មិន​បាន​សម្រេច​ ។​ នៅ​ជុំវិញ​ ខ្លួន​ គ្របដណ្ដប់​ដោយ​ផ្សែង​ខ្មៅ​មើល​អ្វី​ មិនឃើញ​ ។​

​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ជម្លៀស​អ្នក​ ដំណើរ​នៅ​លើ​រថភ្លើង​ជាង​២០០​នាក់​ ហើយ​អ្នកខ្លះ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ​ជួយ​សង្គ្រោះ​ដោយ​មាន​អាការ​ថប់​ ដង្ហើម​ ពុល​ផ្សែង​ ។​ ប៉ូលិស​ទីក្រុង​វ៉ា​ ស៊ី​ន​តោន​និង​គណៈកម្មាធិការ​សុវត្ថិភាព​ ចរាចរណ៍​បាន​ស្រាវជ្រាវ​ពី​មូលហេតុ​ បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ខាងលើ​ កើតឡើង​ ៕
reporter_wright_011315

Loading...

Leave a Reply

Your email address will not be published. Required fields are marked *